ព័ត៌មានកំសាន្ត ៖ គ្រួសារដ៏តូចមួយរបស់តារាសម្តែងស្រីនាង gubgib និងតារាម៉ូដែលរូបសង្ហា លោក Bie kpn បានធ្វើឲ្យមហាជនមិនសរសើរមិនបានឡើយថា គឺជាគ្រួសារដែលពោរពេញទៅដោយសុភមង្គល ប៉ុន្តែពេលនេះ លោក Bie kpn​ បានទៅចាកឆ្ងាយពីប្រពន្ធនិងកូនស្រីមួយរយៈពេល ដើម្បីការងារ ។ 

ជាធម្មតាធ្លាប់មាន ៣ នាក់ គឺនាង gubgib លោក Bie kpn និងកូនស្រីសំណព្វចិត្តទៅជាមួយ ប៉ុន្តែពេលនេះនៅសល់តែកូនស្រី PaoPao និងនាង Gubgib ចូលរួមកម្មវិធី ដោយគ្មានស្វាមី ព្រោះលោកបានចាកចេញពីប្រទេសថៃទៅកាន់ប្រទេសចិន កាលពីថ្ងៃទី​ ២៨ ខែមីនា​ កន្លងផុតទៅនេះ ។ 

គួរបញ្ជាក់ឲ្យដឹងថា ក្រោយពីជូនដំណើរស្វាមីឡើងយន្តហោះរួចហើយកាលពីម្សិលមិញនេះ នាង gubgib ក៏នាំកូនស្រីទៅចូលរួមកម្មវិធីមួយដែលមានឈ្មោះថា TV LINE ដើម្បីជួបជុំមិត្តៗអ្នកគាំទ្រ ពិតជាស្រស់ស្អាតទាំងម្តាយនិងកូន ប៉ុន្តែបែរជាគ្មានវត្តមានស្វាមីដូចសព្វដង ៕

/

/

/

/

/

/

/

/

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar