តារាថៃ ៖ រាល់ក្រុមអ្នកគាំទ្រជាច្រើនប្រហែលជាបានស្គាល់ហើយថា តារាល្បី ២ ដួងដែលមានរូបសម្រស់ស្រស់សង្ហា និងមានកែវភ្នែកមុតស្រួច ឬ អាចនិយាយបានថា គឺជាកែវភ្នែកពេជឃាតនារីតែម្តង ពោលគឺកែវភ្នែកទាក់ទាញចិត្តស្រីៗ ។ 

បុរសសង្ហាទាំង ២ ដួងប្រចាំប្រទេសនោះគឺលោក Tono Pakin និងលោក James jirayu ដែលជាតារាសម្តែងលំដាប់ជួរមុខរបស់ប្រទេសថៃ ថែមទាំងមានអ្នកគាំទ្រជាច្រើនទាំងក្នុង និងក្រៅប្រទេស ហើយក៏មានមួយចំនួនធំដែលស្ថិតនៅក្នុងស្រុកខ្មែរផងដែរ ។ 

គួរបញ្ជាក់ឲ្យដឹងថា តារាសម្តែងវ័យ ៣០ ឆ្នាំលោក Tono Pakin ទទួលបានការកោតសរសើរយ៉ាងខ្លាំងក្រោយពីបង្ហោះរូបថតជាមួយនិងម្តាយជាទីស្រលាញ់នៅក្នុងគណនី Instagram ផ្ទាល់របស់លោក នៅក្នុងថ្ងៃទិវាមាតាពិភពលោក ។ រីឯបុរសសង្ហាវ័យ ២៣​ឆ្នាំលោក James jirayu វិញក៏ទទួលបានពាក្យពេជន៍កោតសរសើរមិនតិចដែរ ក្រោយពីបង្ហោះរូបជាមួយនិងអ្នកម្តាយជាទីស្នេហា ដោយក្រាបសំពះម្តាយនៅមុខមហាជនថែមទៀតផង ។ 

លោក Tono Pakin និងលោក James jirayu សុទ្ធតែជាតារាដែលទទួលបានការកោតសរសើរមិនដាច់ពីមាត់ទេ ក្រោយពីបង្ហោះរូបជាមួយនិងមនុស្សសំខាន់របស់ពួកគេ ព្រោះមហាជនគិតថា គឺជាកូនដែលមានទំនួសខុសត្រូវ ជាកូនកតញ្ញូ ហើយអ្វីដែលសំខាន់នោះគឺម្តាយរបស់ពួកគាត់ទាំង ២ ហាក់មានសម្រស់ស្រស់ស្អាត​និងមានសុខភាពរឹងមាំដដែល ស្របពេលដែលកូនៗពួកគាត់ ធំពេញរូបពេញរាងទៅហើយ ពិតជាមុខគួរឲ្យជឿទាល់តែសោះ ៕

-ចុចអាន ៖ តារាស្រី ៥ ដួងដែលមានមិត្តប្រុសជាមហាសេដ្ឋី មានទ្រព្យមហាសាល!

១. លោក Tono Pakin  និងអ្នកម្តាយ ព្រមទាំងប្អូនស្រីបង្កើតម្នាក់ដែរ 

/

/

២. លោក James jirayu និងម្តាយជាទីស្នេហា

 

/

/

/

/

 

ដោយ ៖ គន្ធា

ប្រភព ៖ IG