លោកវេជ្ជបណ្ឌិតប៊ីត រីចន័រ ស្ថាបនិកនៃមន្ទីរពេទ្យកុមារគន្ធបុប្ផា បានទទួលមរណភាព ក្នុងជន្មាយុ ៧១ ឆ្នាំ។

លោកវេជ្ជបណ្ឌិតរីចន័រ(Richner) កើតនៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ១៩៤៧ ហើយបានទទួលមរណភាព នៅវេលាម៉ោង ២:៤៥ នាទីព្រឹក ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០១៨ នៅក្នុងទីក្រុង Zurich ប្រទេសស្វ៊ីស។

 

/

លោកវេជ្ជបណ្ឌិត រីចន័រ ស្ថាបនាមន្ទីរពេទ្យគន្ធបុប្ផាទី១ នៅក្នុងឆ្នាំ ១៩៩២ និងបានមើលការខុសត្រូវមន្ទីរពេទ្យនេះរហូតដល់ឆ្នាំ ២០១៧ ជាឆ្នាំដែលលោកដកខ្លួនចេញមួយរយៈ ដោយសារតែស្ថានភាពជំងឺធ្ងន់ធ្ងររបស់លោក។

របាយការណ៍មួយរបស់មូលនិធិគន្ធបុប្ផា ចុះផ្សាយកាលពីម្សិលម៉ិញបានឱ្យដឹងថា៖លោកវេជ្ជបណ្ឌិត Richner បន្សល់ទុកនូវកេរ្ដិ៍ដំណែលដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ដែលគួរនឹងទទួលនូវការកោតសរសសើរ និងស្ញប់ស្ញែង។ ដោយសារតែការងទុក្ខវេទនាបណ្ដាដោយជំងឺធ្ងន់ធ្ងរ លោកបានចាកចេញពីប្រទេសកម្ពុជា និងវិលត្រឡប់ទៅទីក្រុងកំណើត Zurich របស់លោកវិញ ជាទីដែលលោកចំណាយពេលប៉ុន្មានខែនៃជីវិតចុងក្រោយរបស់លោក

របាយការណ៍ខាងលើបន្ថែមថា៖ លោកបានចាកចោលកិច្ចការគ្រប់យ៉ាង ដើម្បីឆ្លើយតបនឹងព្រះរាជសំណើរបស់ព្រះបរមរតនកោដ្ឋព្រះបាទ នរោត្ដម សីហនុ ដែលព្រះអង្គបានស្នើឱ្យលោកស្ថាបនាមន្ទីរពេទ្យកុមារឡើងវិញ នៅរាជធានីភ្នំពេញ ដែលត្រូវបានបំផ្លិចបំផ្លាញអំឡុងរជ្ជកាលភេរវកម្មរបស់ខ្មែរក្រហម

មន្ទីរពេទ្យគន្ធបុប្ផា ១ ត្រូវបានសម្ពោធឱ្យប្រើប្រាស់ ដោយអតីតព្រះមហាក្សត្រព្រះបាទនរោត្ដម សីហនុ នៅរាជធានីភ្នំពេញ ក្នុងខែកញ្ញា ឆ្នាំ១៩៩២។ មន្ទីរពេទ្យនេះ ដាក់ឈ្មោះតាម ព្រះនាមរបស់បុត្រីនៃព្រះបាទ សីហនុ ដែលបានសោយវិឡាល័យ ដោយព្រះរោគមហារីកឈាម។

រដ្ឋមន្រីសុខាភិបាលលោក ម៉ម ប៊ុនហេង បានសម្ដែងនូវមហាទុក្ខសោក ដោយបានដឹងពីមរណភាពរបស់លោកវេជ្ជបណ្ឌិត Richner

លោករដ្ឋមន្រ្ដី បានមានប្រសាសន៍ថា៖ យើងមានទុក្ខសោកយ៉ាងទម្ងន់ នៅពេលដឹងដំណឹងមរណភាពរបស់លោកវេជ្ជបណ្ឌិត។ លោកបានជួយសង្គ្រោះជីវិតកុមារកម្ពុជាឱ្យផុតពីសេចក្ដីស្លាប់រាប់ពាន់នាក់

/

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ ខ្មែរថាមស៍

/