កំសាន្ត ៖ ចាំរឿង “ព្រឺសម្បុរ” កាលពីឆ្នាំ 2015 អត់? កាលនោះ អ្នកទស្សនាហើយ សុទ្ធសរសើរមិនដាច់ពីមាត់ថា កំប្លែង ហើយភ័យខ្លាច។ ពេលនេះ វគ្គបន្ទាប់ក៏ចាក់បញ្ចាំងហើយដែរ គឺរឿង Goosebumps: Haunted Halloween។

ក្នុងវគ្គនេះ Sonny ដែលសម្តែងដោយ Jeremy Ray Taylor ដែលអ្នកគ្រប់គ្នាស្គាល់គាត់ពីក្នុងរឿង IT ឆ្នាំមុននោះ រួមគ្នាជាមួយ Sam ដែលសម្តែងដោយ Caleel Harris បានចូលទៅក្នុងផ្ទះបោះបង់ចោលមួយ ហើយរកឃើញសៀវភៅជាប់សោមួយ។ តែពួកគេមិនដឹងខ្យល់អី ក៏រកសោបាន ចាក់ចូលសៀវភៅនោះ ដែលធ្វើឱ្យ Slappy លេចមុខម្តងទៀត ហើយបាននាំកូនចៅរបស់គេ មកបំផ្លាញថ្ងៃហាឡូវីន។

/

ចង់ដឹងថា ពួកគេអាចប្រមូលយកបិសាចដែលពួកគេព្រលែងនោះ បានអស់ដែរ ឬយ៉ាងណា? ចង់ដឹងថា ពូ Slappy លេងក្បាច់អីទៀត ដើម្បីមកកូរយើងទាំងអស់គ្នា?

Goosebumps 2: Haunted Halloween ចាប់បញ្ចាំងពីថ្ងៃនេះតទៅហើយ នៅគ្រប់រោងភាពយន្តទំនើប។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕

/

/

ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited