​ស្នាម​ក្រិន ​នៅ​បាតដៃ​ ធ្វើឱ្យអ្នកបាត់បង់នូវភាពស្រស់ស្អាត និង ភាពជឿជាក់លើខ្លួនឯងនៅពេល  ដែលមានចេញទៅខាងក្រៅ រើសសំលៀកបំពាក់ កាន់អាហារទទួលទាន និងចាប់ដៃមិត្តប្រុសជាទីស្រលាញ់របស់អ្នក។

បញ្ហាទាំងនេះ ​បណ្ដាលមកពី​ ​ការប៉ះទង្គិច ឬ ​ការ​កកិត​ជាញឹកញាប់  រវាង​បាតដៃជាមួយនឹង​វត្ថុ​រឹងផ្សេងៗ  ដែលធ្វើឱ្យបាតដៃរបស់អ្នក   មានស្នាមក្រិន។ ប៉ុន្តែ សូមកុំ ព្រួយបារម្ភខាងក្រោមនេះ ជាវិធីសាស្រ្តដ៏មានប្រសិទ្ធិភាពមួយ  ដើម្បីការពារ និង ប្រែក្លាយដៃរបស់ឱ្យទន់ ស ម៉ដ្ឋ និង ភ្លឺរលោង៖

width=456

១/​ ទឹកឃ្មុំ​៖ យកទឹកឃ្មុំ លាយ​ជាមួយ   ក្រូចឆ្មា​ បន្ទាប់​មក  ​លាប​នៅលើ​បាតដៃ ​ឱ្យសព្វ ទុករយៈពេល ២៥នាទី រួច​លាង​សំអាត​ដៃ នឹងសាប៊ូ​។  ២/​​ ស្ករ​ស៖ យកស្ករស  លាយជាមួយ  ក្រូចឆ្មា ​ កូរចូលគ្នាឱ្យសព្វ  បន្ទាប់មក លាបលើបាតដៃ ទុករយៈពេល ២០នាទី រួចលាងសំអាតចេញ   ដោយប្រើទឹកសាប៊ូ។ ធ្វើបែបនេះ១សប្តាហ៍ ២ដង នឹងធ្វើឱ្យបាតដៃរបស់អ្នក មានភាពទន់រលោងឡើងវិញ ដូចដើម៕

ដោយ៖ វណ្ណៈប្រភព៖ articlesbase