ភ្នំពេញ : ស្រ្តីម្នាក់ដែល ទើបសម្រាលបានកូនប្រុសមួយ ហើយត្រូវស្រ្តីម្នាក់ផ្សេងទៀត បន្លំលួចយកទៅបាត់ កាលវេលារសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣ នៅមន្ទីរពេទ្យបង្អែកមានជ័យ ស្ថិតនៅភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមស្រ្តីជាម្តាយ ទារក ដែលត្រូវបានគេបន្លំលួចយក ទៅបាត់នោះបាននិយាយ រៀបរាប់ទាំងទឹកភ្នែក សស្រាក់ថា នៅម៉ោងប្រហែល២រសៀល ថ្ងៃទី២១ ខែតុលានេះ មានស្រ្តីម្នាក់បានមកសួរនាំខ្លួនពីរឿងកូន ហើយក៏បាន ធានានាំយកកូនរបស់ខ្លួនទៅងូតទឹកឲ្យ ពេលនោះម្តាយ ក៏បានប្រគល់កូនខ្លួនឲ្យទៅស្រ្តីរូបនោះ យកទៅងូតទឹក និងដោយអស់កម្លាំង ក្រោយពីសម្រាលកូន កាលពីព្រឹកផងនោះ ខ្លួនដែលជាម្តាយក៏លង់លក់ មួយសន្ទុះ ពេលក្រោកឡើងវិញ មិនឃើញស្រ្តីនោះ យកកូនរបស់ខ្លួន មកឲ្យពីងូតទឹកវិញ និងបានសួរ អ្នកជំងឺក្បែរៗនោះ ថាមិនបានឃើញអ្នកណា យលកកូនមកទេ ទើបមានការភ្ញាក់ផ្អើលឆោឡោឡើងនាម៉ោង ជិត៦ល្ងាចនេះ ។

ស្រ្តីជាម្តាយ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែតុលានេះ ខ្លួនបានចូលមកសម្រាលកូន នៅក្នុងមន្ទីរពេទ្យបង្អែក មានជ័យ ហើយបានសម្រាល កូនប្រុសមួយ មានទម្ងន់ ២,៥គីឡូក្រាម កូនប្រុសនេះ សុខភាពល្អ និងស្អាតណាស់ ។

លោក ពៅ ហួត ចៅសង្កាត់ ច្បារអំពៅទី១ បានឲ្យដឹងថា ស្រ្តីដែលគេលួចយកកូននេះ មានឈ្មោះ កូវ ស្រីលក្ខណ៍ អាយុ ១៨ឆ្នាំ និងប្តីឈ្មោះ ឈិត ពៅ អាយុ២២ឆ្នាំ ជាកម្មករ ស្នាក់នៅផ្ទះជួល ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ ។

លោកចៅសង្កាត់បញ្ជាក់ ទៀតថា រហូតមកព្រលប់ នេះ ទើបមាន ការផ្អើលឆោ ឡោឡើងនោះ មិនដឹងថា ស្រ្តីដែលបន្លំលួចយកទៅនោះ មិនដឹងថា យកទៅដក់ទីណានោះទេ ប៉ុន្តែមានព័ត៌មានថា មានគេប្រទះឃើញស្រ្តី និងទារកម្នាក់ ធ្វើដំណើរដោយម៉ូតូកង់បី តាមបណ្តោយ ផ្លូវត្រសក់ផ្អែម ស្ថិតក្នុងខណ្ឌចំការមន ឆ្ពោះទៅទឹកដី ខណ្ឌដូនពេញ ប៉ុន្តែស្ថិតក្នុងភាពប៉ាន់ស្មាន ប៉ុណ្ណោះ ៕

width=500

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល