កាលពីខែតុលា ឆ្នាំ ២០០៧ យុវជនឈ្មោះ Dang Thanh Loc កើតនៅឆ្នាំ ១៩៩៣ ឯទីក្រុងហូជីមិញ ប្រទេសវៀតណាម បានស្គាល់ និងមានទំនាក់ទំនងស្នេហា ជាមួយក្មេងស្រីម្នាក់ឈ្មោះ Nguyen Chau T.V កើតឆ្នាំ ១៩៩៦។ លុះចូលដល់ដើមខែមករា ឆ្នាំ២០០៩ យុវជន Loc បាននាំមិត្តស្រីរបស់ខ្លួន ចូលលេង បន្ទប់ជួល នៅខណ្ឌ ៩។ នៅទីនោះហើយ ដែលLoc បានលូកលាន់ ទៅលើក្មេងស្រី V។ ចាប់ពីពេលនោះមក អ្នកទាំងពីរ តែងតែឡើងឋានសួគ៌ជាមួយគ្នា ជារឿយៗ។ លុះដល់ដើមខែ វិច្ឆិកា ឆ្នាំ២០០៩ អ្នកទាំងពីរ ក៏បានចែកផ្លូវគ្នា ដោយសារតែ ក្មេងស្រី V មានមិត្តប្រុសថ្មី ដែលមានឈ្មោះថា Nguyen Quoc Trung ដែលកើតនៅឆ្នាំ ១៩៩០ ឯទីក្រុងហូជីមិញ ដែរ។
ក្រោយពីបានណែនាំឲ្យបានស្គាល់គ្នា តាមរយះមិត្តភក្តិ Trung និង V តែងតែផ្ញើសារទាក់ទងគ្នានិងបង្កើតបានជាសេចក្តីស្នេហាឡើង។ កាលពីខែ កក្កដា ឆ្នាំ២០១០ អ្នកទាំងពីរឧស្សាហ៍ណាត់ជួបគ្នា និងបានដេកជាមួយគ្នាជាញឹកញាប់។
កាលពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០១១, Trung បាននាំមិត្តស្រីរបស់ខ្លួនមករស់នៅផ្ទះជាមួយ។ ម្តាយរបស់ Trung តែងតែហាមឃាត់ ពួកគេទាំងពីរ មិនឲ្យរាយការណ៍ប្រាប់ ប៉ូលិសតំបន់ដឹងឡើយ។ ប៉ុន្តែមិនយូរប៉ុន្មាន ប៉ូលិសក៏បានដឹង និងបានហៅអ្នកទាំងពីរ ទៅសាកសួរឲ្យបានច្បាស់។ ពេលនោះប៉ូលិសក៏បានដឹងថា ក្មេងស្រីឈ្មោះ V (ដែលពេលនោះមានអាយុមិនទាន់ ១៥ឆ្នាំ ផង) ត្រូវបានគេលូកលាន់ កេរ្តិ៍ភេទជាច្រើនដងហើយ។

បន្ទាប់មក យុវជន Loc និង Trung ត្រូវបានប៉ូលិសចាប់ខ្លួន ដើម្បីធ្វើការស៊ើបអង្កេត។ លុះមកដល់ថ្ងៃម្សិលមិញ (៦ សីហា) នៅក្នុងសវនាការ តុលាការបានសម្រេចកាត់ទោស ដោយផ្តន្ទាទោស Loc ជាប់គុក ៥ឆ្នាំ និង Trung ជាប់គុក ៤ឆ្នាំ ពីបទរួមភេទជាមួយក្មេងស្រី មិនទាន់គ្រប់អាយុ។
នេះគឺជាមេរៀនជីវិតមួយ សំរាប់មិត្តៗយុវវ័យ យកមកគិតពិចារណា និងចៀសវាងឲ្យឆ្ងាយពីទង្វើដូច្នេះ ហើយគួរគប្បីយកពេលវេលាដ៏មានតំលៃ ទៅធ្វើអ្វីដែលមានប្រយោជន៍ ដូចជាខិតខំរៀនសិក្សា ក្រេបយកចំណេះវិជ្ជា ដើម្បីអនាគតដ៏ភ្លឺស្វាង របស់ខ្លួន ក៏ដូចជាគ្រួសារ និងសង្គមជាតិ ផងដែរ៕
ដោយ៖ សិលាប្រភព៖ Zng