ស្ទើរតែមិនគួរអោយជឿ ៖ បុរសជនជាតិរុស្ស៊ីម្នាក់ បានបង្កជាភាពភ្ញាក់ផ្អើលជាខ្លាំង នូវឯចំនុចផ្លូវប្រសព្វមួយកន្លែងនៅក្នុងប្រទេសចិន ពោលគឺ គាត់បែរជាបែកគំនិតទៅអង្គុយតាំងសមាធិ   នៅកណ្តាលផ្លូវទាំងអាក្រាតកាយទៅវិញ  នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស អាស៊ីវ័ន ។

width=436

គួររំឭកផងដែរថា ភ្លាមៗនោះ ក្រុមមនុស្សដែលជាពលរដ្ឋក្នុងស្រុក  ក៏ដូចជាជនបរទេសផ្សេងទៀត ពិតជាមានភាពភ្ញាក់ផ្អើល និងស្រឡាំងកាំងជាខ្លាំង  នៅពេលដែលបានដឹងឭនិងឃើញយ៉ាងដូច្នេះ រហូតដល់ថ្នាក់ មានក្រុមមនុស្សទៅសាកសួរគាត់ ថាតើ គាត់ពិតជាមិនអីនោះទេ ឬក៏យ៉ាងណា ? ។

width=432

លើសពីនេះ ប្រភពសារព័ត៌មានដដែល  បានបញ្ជាក់បន្ថែមអោយដឹងថា បុរសជាជនជាតិរុស្ស៊ីមួយនេះ មានវ័យ ២០ ឆ្នាំ ជានិស្សិតមកពីសកលវិទ្យាល័យHainan Normal (Hainan1Normal University) ។ ភ្លាមៗនោះ  ក៏មានការចុះធ្វើកិច្ចអន្តរាគមន៍ពីសំណាក់មន្រ្តីប្រចាំតំបន់ ដោយធ្វើការឃាត់ខ្លួន និងបញ្ជូនទៅកាន់ស្នងការប៉ូលីស ដើម្បីសាកសួរ។

គួរបញ្ជាក់ផងដែរថា អត្ថបទសារព័ត៌មានស្ទើរតែមិនគួរអោយជឿ  ខាងលើនេះ បានកើតឡើងកាលពីពេលកន្លងទៅថ្មីៗនេះ នៅឯខេត្តតូចមួយរបស់ប្រទេសចិន ខេត្ត Hainan ៕

width=432

width=431

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ ចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ស្លាប់នៅនឹងកន្លែង ខណៈខ្លាកំណាច ហែកស៊ី មិនខ្ចីសំចៃដៃ

- រងរបួសធ្ងន់ ខណៈរថយន្តបុក ប៉ើងហោះ ជាច្រើនម៉ែត្រ

- បះសក់ ឆ្មក់ចូលផ្ទះមន្រ្តីម្នាក់ រកឃើញពស់ដល់ទៅជិត ១ ពាន់ក្បាល

- ស្ទើរតែមិនគួរអោយជឿ ៖ វីដេអូគ្រោះថ្នាក់ ព្រឹក្បាលបំផុត យឹតតែមួយជំហានក្ស័យ

- កំពូលអ្នកជិតខាង ក្លាហាន ជួយសង្គ្រោះបុរសម្នាក់ ពីគ្រោះអគ្គីភ័យ (មានវីដេអូ)- ផ្អើលពេញហ្វេសប៊ុក ខណៈប្រទះឃើញ វីដេអូ ប្រមាញ់បានបាឡែនយក្ស ទម្ងន់ ៧ ពាន់ គ.ក- លាន់លឺដូចរន្ទះ​ ផ្ទុះផ្ទះម៉ត់ដូចខ្ទឹម ដោយសារការ ធ្វេសប្រហែស- បះសក់ ភ័យស្ទើរលស់ព្រលឹង ខណៈដេក ៨ ម៉ោង នៅលើក្រពើ ទាំងមិនបានដឹងខ្លួន

ដោយ ៖ ពិសីប្រភព ៖ អាស៊ីវ័ន