នៅពេលដែលមេរោគ Ebola​ ផ្ទុះឡើង ធ្វើឲមានភាពតានតឹងនៅបណ្តាប្រទេសមួយចំនួន​ នៅអាហ្រ្វិច ខាងលិច ក្រុមហ៊ុនឱសថកម្មមួយចំនួន បានផ្តោតការយកចិត្តទុកដាក់ក្នុងការស្វែងរកវ៉ាក់សាំង ឬការព្យាបាលមេរោគ Ebola​។ /width=765width=534ខណៈពេលថ្នាំពិសោធន៏មួយចំនួនមានវត្តមានឡើង ការធ្វើតេស្តទៅលើសត្វ និង ការសហការ កំពុងដំណើរការ ដើម្បី ស្វះស្វែងរកថ្នាំព្យាបាល ជំងឺEbola​ ដែលបានឆក់យកជីវិតមនុស្ស អស់ប្រមាណជា៩០% នៃអ្នកដែលបានឆ្លងមេរោគនេះ។ ហើយខាងក្រោមនេះ គឺជាវត្តមានថ្នាំ  មួយចំនួន៖សំរាប់វ៉ាក់សាំង៖ប្រធានថ្នាំបង្ការរោគនៃអង្កការសុខភាពពិភពលោក បានប្រាប់វិទ្យុបារាំងថា៖ វ៉ាក់សាំងមួយប្រភេទ កំពុងត្រូវបានបង្កើតឡើងដោយ ក្រុមហ៊ុន GlaxoSmithKline (GSK) នៃចក្រភពអង់គ្លេស នឹងដាក់បញ្ចូលក្នុងគ្លីនិកសាកល្បង ដើម្បីធ្វើតេស្តសុវត្ថិភាព និងប្រសិទ្ធិភាពនៅខែក្រោយ។ គាត់បាន និយាយថា៖ លទ្ធផលនឹងទទួលបាននៅចុងឆ្នាំនេះ​ ហើយពីព្រោះតែនេះគឺជាភាពចាំបាច់បន្ទាន់ យើង អាចដាក់ឲដំណើរការបន្ទាន់ ដើម្បីទទួលបានវ៉ាក់សាំងនៅត្រឹមឆ្នាំ២០១៥។នាយកវិទ្យាស្ថានជាតិប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង (NIAID) Anthony Fauci បានប្រាប់ AFP ថា៖ វ៉ាក់សាំងនោះ នឹងមានសំរាប់បុគ្គលិកពេទ្យនៅត្រឹមឆ្នាំ២០១៥។ NIAID ក៏កំពុងផ្គត់ផ្គង់ការបង្កើត វ៉ាក់សាំងមួយប្រភេទទៀត ដែលបង្កើតដោយក្រុមហ៊ុន Johnson & Johnson សហការជាមួួ​យ  ក្រុមហ៊ុន Crucel បាននិយាយថា៖ លទ្ធផលត្រូវបានបង្ហាញថា អាចការពារសត្វស្វាប្រឆាំងនឹង មេរោគ Ebola បានទាំងស្រុងដោយការចាក់តែមួយដង។ជំហ៊ានទី១ នៃការសាកល្បងជាមួយអ្នកស្ម័គ្រចិត្ត៣២ នាក់ បានចាប់ផ្តើមក្នុងឆ្នាំ២០០៦ បានបង្ហាញថា ថ្នាំនោះមានសុវត្ថិភាពនៅកំរិតជាក់លាក់មួយ។ ហើយការសិក្សាបន្តបន្ទាប់​ ត្រូវបានគ្រោងទុកសំរាប់ ចុងឆ្នាំ២០១៥ រឺដើមឆ្នាំ២០១៦។សំរាប់ការព្យាបាល៖ថ្នាំ ZMapp ដែលត្រូវបានបង្កើតដោយក្រុមហ៊ុន Mapp Biopharmaceutical ត្រូវបានផ្តល់ឲអ្នក ផ្សព្វផ្សាយសាសនាជនជាតិអាមេរិច២នាក់ ហើយថ្មីៗនេះត្រូវបានផ្តល់ទៅឲបព្វជិតជនជាតិ អេស៉្បាញ១ នាក់ ដែលពួកគេទាំងអស់គ្នាបានឆ្លងមេរោគ Ebola ខណៈពេលដែលធ្វើការជាមួយ អ្នកជំងឺនៅឯអាហ្រ្វិចខាងលិច។ ជនជាតិអាមេរិច២នាក់ ដែលកំពុងទទួលការព្យាបាល ត្រូវបានឲដឹងថា មានការធូរស្បើយខ្លះ ប៉ុន្តែអាជ្ញាធរ បាននិយាយថា៖ វាដូចជាឆាប់រហ័សពេក ដែលអះអាងថាការធូរស្បើយនេះគឺដោយសារថ្នាំពិសោធន៏ ដែលបានព្យាបាលមេរោគ Ebola នៅក្នុង ខ្លួនសត្វកណ្តុរ និងថនិកសត្វដទៃទៀតក្នុងការធ្វើតេស្តសាកល្បង។និយ័តករសហរដ្ឋអាមេរិច កាលពីសប្តាហ៏មុន បានបន្ធូរការដាក់កំហិតលើ ថ្នាំពិសោធន៏មួយផ្សេង ទៀត TKM-Ebola ដែលនឹងអនុញ្ញាតឲសាកល្បងលើអ្នកជំងឺ ដែលឆ្លងមេរោគនេះ។ថ្នាំប្រឆាំងនឹងមេរោគមួយចំនួនដូចជា  Favipiravir ដែលជាថ្នាំសំរាប់ព្យាបាលផ្តាសាយធំ ហើយនិង BCX4430 ដែលអ្នកផលិតវាជឿជាក់ថា វាអាចប្រឆាំងនឹងមេរោគនេះបាន។ថ្នាំដែលអាចកំណត់ការកើនឡើងនៃមេរោគក្នុងខ្លួនមនុស្ស នឹងអាចធ្វើឲប្រព័ន្ធសុាំរបស់ពួកគេបាន ស្រួលឡើងវិញ និងធ្វើឲសារធាតុដែលបង្កើតឡើងក្នុងឈាមប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ។នេះនឹងកាត់បន្ថយនូវចំនួួនមនុស្សដែលឈឺធ្ងន់ និងបង្កើតលក្ខខណ្ឌជុំរុញឲមានអនាម័យ ដែលមាន សារៈសំខាន់ក្នុងការបញ្ឈប់ការរាតត្បាតមេរោគ​ ដោយការសំលាប់យ៉ាងងាយស្រួលដោយប្រើ តែសាប៊ូ និងទឹក។

 

ប្រែសំរួលដោយ៖ មុន្នីប្រភព៖ news