ប្តីប្រពន្ធមួយគូ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលមើលរូបភាពអេកូផ្ទៃពោះរបស់ពួកគេ។ នោះគឺជារឿងដែលបានកើតឡើងជាមួយនឹងអ្នកស្រី Heather Large (39 ឆ្នាំ) និងប្តីរបស់គាត់លោកToby (33 ឆ្នាំ) រស់នៅ Pingree Grove, Illinois, សហរដ្ឋអាមេរិច។
អ្នកស្រី Heather បានរៀបរាប់ឲ្យដឹងថា ពេលមើលរូបភាពដែលថតពីម៉ាស៊ីនអេកូផ្ទៃពោះ អាយុ20 សប្តាហ៍ គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ផ្ទៃមុខរបស់ទារក ពិតជាដូចយ៉ាងខ្លាំងទៅនឹងតួរាជាធិរាជ Palpatine ល្បីឈ្មោះនៅក្នុងរឿង Star Wars។
/
អ្នកស្រីនិយាយថា: “ខ្ញុំ និងប្តី សឹងតែមិនជឿភ្នែករបស់ខ្លួន។ វាពិតជាដូចណាស់ទៅនឹងព្រះអង្គម្ចាស់ក្នុងរឿង Star Wars។ ខ្ញុំងឿងឆ្ងល់យ៉ាងខ្លាំង ហើយក៏បារម្ភផងដែរ ដោយខ្លាចថា ទារកក្នុងផ្ទៃកើតមកនឹងមិនធម្មតា រឺក្លាយទៅជាមនុស្សកាចសាហាវម្នាក់។ 
ចំណែកលោក Toby បាននិយាយថា: “អ្នកគ្រប់គ្នានៅក្នុងបន្ទប់អេកូ បានសើចទាំងអស់គ្នា ពេលបានឃើញរូបភាពនេះ។ សូម្បីតែកូនស្រីអាយុ 8 ឆ្នាំរបស់ពួកយើង ក៏ហាក់ដូចជាមានការចាប់អារម្មណ៍ខ្លាំងទៅនឹងរូបភាពនេះដែរ”។
/
ជាក់ស្តែង នោះគ្រាន់តែជាភាពចៃដន្យមួយប៉ុណ្ណោះ។ ជាង 4 ខែក្រោយមក ទារកក៏ប្រសូត្រចេញមកជាមួយនឹងសុខភាពរឹងមាំ និងភាពសប្បាយរីករាយយ៉ាងខ្លាំង ពីសំណាក់ប្តីប្រពន្ធ គ្រួសារ Large។ទារកនេះត្រូវបានដាក់ឈ្មោះថា Bowie ហើយសព្វថ្ងៃគេមានអាយុ 8 ខែហើយ និងមិនមានចំនុចត្រង់ណាមួយដូចទៅនឹង Palpatine ឡើយ។ គេពិតជាគួរឲ្យស្រលាញ់ និងឆ្លាតវៃណាស់៕
ដោយ៖ សិលាប្រភព៖ K14