ស្ទើរតែមិនគួរអោយជឿ ៖ យោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានស្កាយ     អោយដឹងថា  បុរសជាអ្នកបើកឡានប្រណាំង  ពិតជាមិនបានស្លាប់បាត់បង់ជីវិតអ្វីនោះទេ ពោលគឺ ក្រោយពីគាត់បញ្ជារថយន្តក្នុងល្បឿនលឿនរហូតដល់បាត់បង់ម្ចាស់ការណ៍និងក្រឡាប់ជាច្រើនដង នៅឯលើវាលខ្សាច់ ។

width=446

គួររំឭកផងដែរថា   សកម្មភាពនៃករណីជួបគ្រោះថ្នាក់ដ៏គួរអោយរន្ធត់មួយនេះ  ត្រូវបានថតជាប់ទាំងស្រុង     ពីសំណាក់ប្រព័ន្ធកាម៉េរ៉ាសុវត្ថិភាព  ស្របពេលដែលបានកើតឡើងនៅឯវាលប្រកួត ក៏ដូចជាប្រារព្ធកម្មវិធីប្រណាំងនេះ នៅឯបឹង El Mirage Dry Lake ក្រុង Adela-nto រដ្ឋ Carlifornia សហរដ្ខអាមេរិក។

ប្រភពសារព័ត៌មានដដែលបន្ថែមថា បុរសដែលជាបេក្ខភាពបើករថយន្តប្រណាំងក្នុងល្បឿនលឿន រហូតដល់ថ្នាក់បាត់បង់ម្ចាស់ការណ៍ និងក្រឡាប់មា្នក់នេះមានឈ្មោះ Brian Gillespieវ័យ ៥៥      ដោយនៅក្នុងនោះ  អំឡុងពេលដែលកើតមានគ្រោះថ្នាក់  គាត់បានបើករថយន្តមានល្បឿនដល់ទៅ ២៩៧ គ.ម ក្នុងមួយម៉ោងឯណោះ  ។  ក្រោយមក  បុរសជាអ្នកបើកបរក៏ត្រូវបានគេជម្លៀសខ្លួនចេញ   យកទៅធ្វើការសង្គ្រោះបន្ទាន់  ជាសំណាងល្អ ដោយធ្វើការថ្លែងអំណរអរគុណដល់ឧបករណ៍ការពារទាំងឡាយ គាត់បានទទួលត្រឹមតែរបួសស្រាលតែប៉ុណ្ណោះ។ ខាងក្រោមនេះ គឺជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖

ប្រែសម្រួល ៖ កុសលប្រភព ៖ ស្កាយ