តើអ្នកចង់ឱ្យបុរសម្នាក់ដែលធ្លាប់តែព្រងើយកន្ដើយជាមួយអ្នក បែរជាមកយកចិត្ដទុកដាក់ និងសុំស្នេហ៍អ្នកដែរ ឬអត់? ប្រសិនចង់ឱ្យបុរសណាម្នាក់ចាប់ចិត្ត សូមតាមដានវិធីសាស្ដ្រខាងក្រោម!

១/ ចូរប្ដូរផ្លាស់បែបបទនៃការស្លៀកពាក់អ្នកជានារីដែលធ្លាប់តែសាមញ្ញ និងហាក់ដូចរយីរយាក និងមិនយកចិត្តទុកដាក់ទៅលើការស្លៀកពាក់ និងការថែទាំរូបរាងខាងក្រៅរបស់ខ្លួន រហូតដល់មានមិត្តជិតស្និទ្ធនិយាយថា អ្នកស្លៀកពាក់សាមញ្ញជ្រុលពេកហើយ! មកដល់ពេលនេះ ប្រសិនចង់ឱ្យបុរសណាម្នាក់ត្រូវ “ស្រក់ទឹកមាត់” ពេលបានឃើញអ្នក នោះដល់ពេលនឹងត្រូវផ្លាស់ប្ដូរការស្លៀកបំពាក់។ អ្នកគ្រាន់តែស្លៀកពាក់ឱ្យបានទាន់សម័យ និងប្លែកភ្នែកបន្ដិច រួមនឹងការផាត់ម្សៅ លាបក្រែមបបូរមាត់ ឱ្យបានខុសពីសព្វមួយដង និងស្រស់ស្អាតជាងធម្មតា នោះអ្នកនឹងសម្រេចតាមបំណងមិនខាន។ នៅពេលបានឃើញមុខមាត់ និងការស្លៀកពាក់បែបថ្មីរបស់អ្នក បុរសដែលអ្នកគិតថា ចង់ “ធ្វើឱ្យទន់ជង្គង់” នោះ ប្រាកដជាភ្ញាក់ផ្អើល ព្រមទាំងចាប់ផ្ដើមយកចិត្តទុកដាក់មកលើអ្នក។២/ ឥរិយាបទទំនាក់ទំនង ប្រកបដោយភាពជឿជាក់ និងទាក់ទាញអ្នកខ្លះយល់ថា បុរសម្នាក់ដែលធ្លាប់តែមិនចូលចិត្តអ្នក គេនឹងនៅតែមិនខ្ចីចាប់អារម្មណ៍ បើទោះជាអ្នកមានការផ្លាស់ប្ដូរឥរិយាបទ និងការនិយាយស្ដី ប៉ុន្ដែនេះគឺជាការយល់ច្រឡំ។ តាមពិត ទោះជាបុរសនោះ ជាមនុស្សអាត្មានិយម និងពិបាកយល់ចិត្តយ៉ាងណាក៏ដោយ គាត់ក៏នឹងត្រូវភ្ញាក់ផ្អើលចំពោះការផ្លាស់ប្ដូរបែបផែននៃឥរិយាបទ និងការនិយាយស្ដីរបស់អ្នក។បុរសទាំងឡាយ តែងត្រូវបានទាក់ទាញដោយកាយវិការ ឥរិយាបទ និងការនិយាយស្ដីប្រកបដោយភាពជឿជាក់ និងមានភាពក្លាហានរបស់នារីម្នាក់។ សម្រាប់ពួកគេ នារីបែបនេះ តែងមានលទ្ធភាពធ្វើជាម្ចាស់ខ្លួនឯង និងអាចគ្រប់គ្រងស្ថានភាពក្នុងជីវិត។ ជាងនេះ នៅក្នុងសម័យទំនើបដូចបច្ចុប្បន្ន បុរសតែងចូលចិត្តនារីដែលមានភាពក្លាហាន និងទាក់ទាញ។៣/ មិននិយាយច្រើនអំពីខ្លួនឯងប្រាប់គាត់នៅពេលបុរសម្នាក់បានចាប់ផ្ដើមទាក់ភ្នែក ហើយដើរមករកអ្នក ដើម្បីបានជជែកគ្នា ពេលនោះ អ្នកត្រូវតែធ្វើចិត្តឱ្យនឹងធឹង ហើយប្រាប់ឱ្យបុរសនោះបានដឹងអំពីព័ត៌មានខ្លះៗផ្ទាល់ខ្លួនរបស់អ្នក ប៉ុន្ដែមិនត្រូវនិយាយច្រើននោះទេ។ ព័ត៌មានសំខាន់ៗផ្ទាល់ខ្លួន អ្នកក៏មិនគួរប្រាប់គាត់ ឬឆ្លើយប្រាប់ទាំងរអាក់រអួល បែបមិនច្បាស់លាស់ នោះដែរ។ ជាងនេះ អ្នកក៏អាចនិយាយបែបលេងសើចជាមួយគាត់ នៅពេលគាត់ស្នើរឿងអ្វីមួយ។ ៤/ ទុកឱ្យគាត់ ត្រូវរង់ចាំបន្ទាប់ពីបានចាប់អារម្មណ៍ និងចង់បានអ្នកមកធ្វើជាសង្សារ គាត់នោះប្រាកដជារៀបគម្រោងស្វែងយល់ និងបញ្ចេញក្បាច់ “វាយលុក” មកលើអ្នក ក្នុងថ្ងៃបន្ទាប់។ ពេលនេះ បើទោះជាអ្នក ក៏បានលង់ស្នេហ៍លើគាត់ ប៉ុន្ដែ ចូរធ្វើខ្លួនឱ្យមានលក្ខណៈសំខាន់ និងអំនួតបន្ដិច។ ជាក់ស្ដែង នៅពេលទទួលបានសារសួរសុខទុក្ខ ឬការស្នើពីគាត់ អ្នកក៏គួរតែកុំបញ្ចេញ “ចរិតពិត” របស់ខ្លួន ពោលគឺ អ្នកមិនត្រូវឆ្លើយតប ឬ យល់ព្រមភ្លាមៗនោះទេ។ ពេលនោះ គាត់ប្រាកដជាមានអារម្មណ៍ខឹង ប៉ុន្ដែកាន់តែឱ្យតម្លៃខ្ពស់ដល់អ្នក។ប្រសិនគាត់មានបំណងនឹងទាក់ទងអ្នកពិតប្រាកដ នោះការធ្វើបែបខាងលើនេះ ក៏នឹងមិនរារាំងទឹកចិត្តរបស់គាត់ ហើយចុងក្រោយអ្នកក៏អាចទាក់ស្នេហ៍បានយ៉ាងស្រួល។

៥/ ធ្វើឱ្យគាត់ស្ដាយ ដោយមិនបានចាប់អារម្មណ៍លើអ្នក កាលពីមុនដើម្បីធ្វើឱ្យបុរសម្នាក់នោះ ត្រូវស្ដាយក្រោយ ហើយត្រូវសម្រេចចិត្តធ្វើសកម្មភាព អ្នកត្រូវតែស្វែងរកឱកាស និងស្ថានភាពសមស្រប ធ្វើឱ្យគាត់កើតក្ដីប្រចណ្ឌ និងនឹកស្ដាយ ដោយសារពីមុន មិនបានចាប់អារម្មណ៍លើអ្នក។ ជាយុទ្ធសាស្ដ្រ នៅពេលគាត់អញ្ជើញអ្នកទៅមើលកុន អ្នកគួរបដិសេធ ដោយថ្លែងថា ខ្លួនមានណាត់ជាមួយមិត្តភ័ក្ដិរួចទៅហើយ។ ឬមួយ នៅពេលគាត់មកក្បែរ ចូរកុំបង្ហាញភាពភ័យអរ តែត្រូវចេះប្រើក្បាច់ “បន្លាយខ្សែ ដើម្បីស្ទូតត្រី” រហូតដល់ជឿជាក់ប្រាកដថា “ត្រីពិតជាជាប់សន្ទូច” ៕
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
ប្រវត្តិខ្លះៗ នៃពិធី បុណ្យណូអែល
ធ្វើបែបណាដឹងថា គាត់ស្រឡាញ់អ្នក ដោយស្មោះ?
រកឃើញវិធីថ្មី អាចដឹងថា អ្នកណាកុហក អ្នកណា មិនកុហក
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ LS