The Mortal Instruments : City of Bones គឺជាខ្សែភាពយន្តថ្មីដែលនឹងចាក់បញ្ចាំងនៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០១៣។ ខ្សែភាពយន្តនេះ ជាវណ្ណកម្មបែបបប្រយុទ្ធ ប្រកបដោយឈុតឆាកស្នេ-ហា ផ្អែមល្អែម មន្តអាគមន៍ វេទមន្តរបស់ពិភព Shahowhunter និងពិភពបិសាច ដែលលាក់កំបាំងនៅក្រោយពិភពរបស់​មនុស្សលោកធម្មតា។ ខ្សែភាពយន្តនេះ ត្រូវបានដកស្រង់ចេញពីប្រលោមលោកដ៏ល្បី ឈ្មោះថា ​The Mortal Instruments ដែលនិពន្ធដោយអ្នកនិពន្ធល្បី ខាសិនត្រា ឃ្លែរ (Cassandra Clare)។

/គ្រាន់តែលឺថារឿងនេះ មានវេទមន្តពិភព Shadowhunter និងពិភពបិសាចនោះ វាបានទាញយកចំណាប់អារម្មណ៍ របស់ទស្សនិកជន បានបាត់ទៅហើយ ។ Shadowhunter ត្រូវបានអ្នកដឹកនាំរឿងនិងអ្នកនិពន្ធប្រាប់ថា វាជាចំណុចមួយពិសេសជាងគេ នៅក្នុងរឿង The Mortal Instruments ។ទស្សនិកជនពិតជាឆ្ងល់ហើយមែនទេ? ថាតើអ្វីជា Shadowhunter ហើយហេតុអីបានវាជាចំណុចពិសេសនៃរឿង ?

/Shadowhunter គឺពិតជាចំណុចពិសេសនៅក្នុងរឿងមែន ព្រោះពួកគេជាមនុស្សពាក់កណ្តាល និងពាក់កណ្តាលទៀតជាទេវតា ដែលមានវេទមន្តខ្លាំងអស្ចារ្យ ។ ពួកគេជាអ្នកការពារពិភពមនុស្សអោយមានសន្តិភាព ខណៈពេលដែលមានការយាយី ពីពួកបិសាច ដែលលាក់កំបាំងខ្លួន ក្នុងពិភពមនុស្ស ។ ហើយអ្វីដែលទស្សនិក ត្រូវតែតាមដាន ខានមិនបាននោះ គឺតួស្រីឈ្មោះថា Clary Frayដែលត្រូវបានពួកបិសាចចាប់ខ្លួននាង ហើយរំលាយការចងចាំរបស់នាងចោល ។​ ទស្សនា Trailerខាងក្រោមនេះ ដើម្បីមើលឈុតឆាកខ្លះៗ នៅក្នុងរឿងហើយបើចង់អស់ចំងល់ ទស្សនិកជនក៏អាចទៅទស្សនាបានដែរ ព្រោះរឿងនេះបានដាក់បញ្ចាំង នៅកម្ពុជាហើយ ៕ 

 

ដោយ ៖ លីលីប្រភព​ ៖ tmi facebook, westec