ភ្នំពេញ ៖ ដូចពាក្យចាស់តែងនិយាយថា ប្រដាសគឺមិនអាចខ្ចប់ភ្លើងបានជិតនោះទេ ។ ជាក់ស្តែងយើងក្រលេកមកមើល តារាសម្តែង តារាចម្រៀង និងពិធីករជាច្រើនដួង ដែលបែកធ្លាយរឿងសំខាន់ក្នុងជីវីត ក្នុងថ្ងៃតែមួយ កាលពីថ្ងៃទី ១៨ ខែមិថុនា កន្លងទៅនេះ ។ 

ក្នុងចំណោមអ្នកសិល្បៈទាំងនោះគឺមានដូចជា លោក ញ៉ែម សុគន្ធ កញ្ញា ឱក សុគន្ធ​​​កញ្ញា និងអតីតស្វាមីអ្នកនាង ភិន សុដាលីល គឺលោក  ប៉ែន ចំរ៉ុង ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

១. លោក ញ៉ែម សុគន្ធ និង ​កញ្ញា ​នួន កែវ មល្លិកា 

អ្នកទាំងពីរបានបែកធ្លាយរូបថតភ្ជាប់ពាក្យជាច្រើនសន្លឹកនៅលើបណ្តាញសង្គម កាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០១៧ កន្លងទៅនេះ ។ 

/

 

២. លោក ប៉ែន ចំរ៉ុង និង ហ៊ុន ម៉ាណេ 

អ្នកទាំងពីរបានលេចធ្លាយវីដេអូហៅគ្នាប្តីប្រពន្ធពេញៗមាត់ក្នុងថ្ងៃខួបកំណើតរបស់ ប៉ែន ចំរ៉ុង គឺនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០១៧ ។ 

/

/

៣. ចំនែកឯគូចុងក្រោយគឺលោក អ៊ឹង សុខលី និងតារាចម្រៀងស្រីជើងចាស់ កញ្ញា ឱក សុគន្ធ​​​កញ្ញា 

ដូចដែលដឹងរួចមកហើយថា លោក អ៊ឹង សុខលី ប្អូន​ប្រុស​ថៅ​កែ​ហង្សមាស ក៏ទើបតែលេចធ្លាយដំណឹងភ្ជាប់ពាក្យជាមួយនិងម្ចាស់បទ ចង់ទៅទៅ កាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០១៧ ៕

/

/

ដោយ ៖ គន្ធា