បើតាមប្រភពសារព័ត៌មានមួយបានចេញផ្សាយ នូវរឿងចម្លែកមួយដែលធ្វើអោយមនុស្សម្នាទូទៅមានភាពភ្ញាក់ផ្អើលជាក់ជាមិនខាន នោះគឺ ឪពុកម្តាយក្មេងស្រីម្នាក់បានសំរេចចិត្តអោយកូនស្រីវ័យ 4 ឆ្នាំរបស់ខ្លួនរស់នៅតាមរបៀបជាក្មេងប្រុសវិញទាំងស្រុង។

/

ការសំរេចចិត្តបែបនេះ បានធ្វើអោយឪពុកម្តាយផ្សេងៗទៀត មានភាពភ្ញាក់ផ្អើល ស្របពេលដែលក្មេងស្រីវ័យ ​ 4  ឆ្នាំ ត្រូវបានកាត់សក់ខ្លីអោយដូចជាក្មេងប្រុស  និង ប្តូរឈ្មោះពី Sophie ទៅ Jakeវិញ  ។ បើយោងទៅតាមសម្តីរបស់ឪពុកមា្តយរូបនេះ បានបញ្ជាក់អោយដឹងថា ៖ អំឡុងពេលដែលSophie   មានវ័យទើបតែ  ២  ឆ្នាំ នាងតែងតែទទូចនិយាយថា  តាមពិតនាងគឺជាក្មេងប្រុសនោះទេលុះក្រោយមក  នៅពេលដែលគេមានអាយុ 4 ឆ្នាំ  នាងមិនព្រមស្លៀក  ឬ  ពាក់សំលៀកបំពាក់ជាក្មេងស្រីនោះទេ ។

លើសពីនេះទៅទៀត បើយោងតាមលោកស្រី  Sarah  ដែលត្រូវជាម្តាយ វ័យ  3 7 ឆ្នាំ បានបញ្ជាក់បន្ថែមអោយដឹងថា ៖ មានពេលមួយនោះ លោកស្រីបានយកសៀវភៅ កាយវិភាគវិទ្យា មកពន្យល់ប្រាប់ពីសរីរាង្គខុសៗគ្នារវាងក្មេងប្រុស និង ក្មេងស្រី​ ដោយនិយាយទៅកាន់កូនស្រីរបស់ខ្លួនថា កូនកើតមកមានអវយវៈភេទជាក្មេងស្រីនោះទេ  ដូច្នេះ កូនគឺជាស្រី តែ Sophie  បែរជាឆ្លើយយ៉ាងឡូយទៅកាន់ម្តាយរបស់ខ្លួនថា កាលណាម៉ាក់ប្តូរវាចេញ ទៅវិញ។

/

គួរបញ្ជាក់ផងដែរថា Sophie ក៏មានបងស្រីមួយរូបផងដែរ ដែលមានឈ្មោះថា Olivia  ដែលបងស្រីរបស់នាងផ្ទាល់ចូលចិត្តក្នុងការរស់នៅជារបៀបក្មេងស្រីពោលគឺ  ចូលចិត្តការតុបតែង​ ម៉ូតពេញនិយមចំពោះស្រីៗជាដើម ដោយឡែក Sophie វិញមិនចូលចិត្តរបៀបក្នុងការរស់នៅជាក្មេងស្រីនោះទេ ដោយគេបែរជាចូលចិត្តរបៀបនៃការរស់នៅ  នឹងការតុបតែងខ្លួនជាក្មេងប្រុសទៅវិញ និង ចូលចិត្ត Spiderman ជាដើម។

/

លុះក្រោយមក  ឪពុកម្តាយមួយគូរនេះ  ក៏បានសំរេចចិត្តក្នុងការចិញ្ជឹមកូនស្រីវ័យ  4  ឆ្នាំរបស់ខ្លួន អោយមកក្លាយជាជីវិតក្មេងប្រុសទៅវិញ ដោយបានដូរឈ្មោះពី Sophie ទៅជា Jake , កាត់សក់ខ្លី នឹងស្លៀកសំលៀកបំពាក់តាមរបៀបជាក្មេងប្រុសជាដើម៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ thesun