ស្ទើរតែមិនគួរអោយជឿ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានប្លែកបរទេស ដឹមីរ័រ ដែលទើប តែបានចេញផ្សាយ កាលពីវេលាព្រឹកមិញនេះ អោយដឹងថាអ្នកជិះទូកកៃយ៉ាក់ពីរនាក់ ពិតជាមានភ័យរន្ធត់ហួស ខណៈពេលដែលបាឡែនយក្សបង្ហាញខ្លួនឡើង នៅកៀកជាខ្លាំង ស្ទើរតែលេបទូកកៃយ៉ាក់របស់ខ្លួន ខណៈពេលដែលពួកគេបានជិះលេងកំសាន្តនៅឯឈូងសមុទ្រ Monterey នៅឯរដ្ឋ California សហរដ្ឋអាមេរិក។

គួររំឭកផងដែរថា អ្នកជិះទូកកៃយ៉ាក់ទាំងពីរនាក់នោះ មានឈ្មោះថា Karen Hatch និងម្នាក់ទៀតមានឈ្មោះ Giancarlo Thomae ជាអ្នកជំនាញខាងជីវចម្រុះបាតសមុទ្រ។ ប្រភពសារព័ត៌មានដដែល ក៏បានអះអាងបន្ថែម អោយដឹងផងដែរថា ខ ណៈពេលដែលបាឡែនយក្សបង្ហាញខ្លួនឡើង មានចម្ងាយមិនឆ្ងាយពីពួកគេនោះ ពួកគេពិតជាមានភាពភ្ញាក់ផ្អើល និងរន្ធត់ជាខ្លាំង ស្របពេលដែលបានជួបហេតុការណ៍ដ៏កម្រមួយនេះ។ ដោយឡែក ភ្លាមៗនោះពួកគេក៏បានប្រមាញ់ជាប់នូវរូបភាព ក៏ដូចជាវីដេអូផងដែរ។


គួរបញ្ជាក់ផងដែរ បើតាមប្រភពទីភ្នាក់ងារសារព័ត៌មានបញ្ជាក់អោយដឹងថា បាឡែនយក្សមួយក្បាលនេះ ទំនងជាមានប្រវែងដល់ទៅ ១២ ម៉ែត្រ ។ លើសពីនេះទៅទៀត លោកGiancarlo បានអះអាងថា វាពិតជាអស្ចារ្យជាខ្លាំង ហើយពួកយើងមិននឹកស្មានថា វាអាចកើតឡើងបានយ៉ាងដូច្នេះនោះទេ រំពេចនោះ ពួកយើងក៏បានប្រញ៉ាប់ប្រញ៉ាល់វិលត្រលប់ទៅជ្រាំងវិញ ហើយខ្ញុំគិតថា រូបភាពដែលខ្ញុំបានប្រមាញ់បានលើកនេះ វាគឺជារូបភាពស្ទើរតែមិនធ្លាប់មានពីមុនមក ព្រោះថា វាពិតជាអស្ចារ្យណាស់។ ខាងក្រោមនេះ ជាវីដេអូជ្រាបកាន់តែច្បាស់ តាមដានទស្សនាវីដេអូឃ្លីបខ្លី ខាងក្រោមនេះបន្តិចទៅ ៖

* ព័ត៌មានស្ទើរតែមិនគួរអោយជឿផ្សេងទៀត មាននៅខាងក្រោម ៖
- រកឃើញពូជឆ្លាមប្រភេទថ្មី ឆ្លាមដើរ Waking Shark (មានវីដេអូ)- វីដេអូ ស្រីស្អាតជប៉ុនរត់បាតជើង ស ព្រាត ខណៈឃើញ ដាយនូស័រ ស្រស់ៗអុកឡុក ការិយាល័យ- រកឃើញពូជស្វាព្រៃរោម មាស រស់នៅតំបន់ភ្នំ ភាគពាយព្យ ប្រទេស- វីដេអូ រំជួលចិត្ត ៖ បុរសជាឪពុកទ្រហ៊ោយំ ស្ទើរសន្លប់ ខណៈបានជួបកូន ដែលខ្លួនគិត ថាបានស្លាប់បាត់ទៅហើយនោះ
ដោយ ៖ រិទ្ធីប្រភព ៖ ដឹមីរ័រ