កាលពីថ្មីៗនេះ រូបភាពមួយត្រូវបាន បង្ហោះចូលទៅក្នុង គណនី Facebook របស់តារាសំដែងVin Diesel ដែលរូបមួយនោះ ធ្វើអោយទស្សនិកជន ដឹងតួអង្គនិងរឿងថ្មី ដែលគាត់នឹងសំដែង។
រូបដែលគណនី Facebook របស់ Vin Diesel បានបង្ហោះនោះគឺជារូប បិសាចចំលែកមួយ របស់ផលិតកម្ម Marvel ដែលមានឈ្មោះថា Groot ។ Groot គឺជាបិសាចដើមឈើ ដែលមានជំនាញក្នុងការចាប់មនុស្ស ហើយយកទៅស្រាវជ្រាវ ។ Vin Diesel នឹងមានមុខនៅក្នុងរឿងថ្មីរបស់ផលិតកម្ម Marvel ដែលមានឈ្មោះថា Guardian Of the Galaxy ហើយប្រហែលជា Vin Dieselគឺជាអ្នកបញ្ចូលសំលេង អោយតួបិសាច Groot នេះ ។ ទោះជាយ៉ាងនេះក្តី ទស្សនិកជនជាច្រើនបានសំដែងភាពសោកស្តាយថា បើសិនជា Vin Diesel បានត្រឹមបញ្ចូលសំលេង នោះវាពិតជាគួអោយសោកស្តាយណាស់ ។
ដូចដែលទស្សនិកជនបានដឹងហើយថា កាលពីថ្មីៗកន្លងទៅមុននេះបន្តិច Vin Diesel ត្រូវបានគេប៉ាន់ស្មានថា នឹងចូលរួមក្នុងការថតរឿង The Avengers : Age of ULTRON ដើរជាតួ Visionដោយសារតែថតរូប ជាមួយនិង Poster របស់ Avengers ។ តែក្រោយមកអ្នកដឹកនាំរឿងលោកJosh Whedon បាននិយាយថាតួ Vision នឹងមិនមាននៅក្នុងរឿង The Avengers ឡើយ ៕

ដោយ ៖ លីលីប្រភព ៖ facebook,k14