Tito Vilanova អ្នកគ្រប់គ្រង ដឹកនាំក្រុម Barcelona ដែលបានបាត់មុខព្រោះជំងឺមហារីកនោះត្រូវបានគេរំពឹងថានឹងត្រលប់មកអង្គុយនៅកៅអីក្បែរទីលានប្រកួតសារជាថ្មីក្នុងរដូវកាលនៃការប្រកួតបាល់ដែលមានវត្ថមានរបស់ Barcelona នាឆ្នាំ ២០១៣ នេះ។អ្នកដឹកនាំក្រុម និងរៀចំយុទ្ធសាស្រ្តក្រុមរូបនេះធ្លាប់ជាកូនសោរយ៉ាងសំខាន់របស់ Barcelona តែលោកត្រូវបានអវត្តមានព្រោះតែលោកត្រូវទៅទទួលការព្យាបាលមហារីកក្រពេញទឹកមាត់ កាលពីប៉ុន្មានខែមុននេះ។បើតាមប្រភពព័ត៌មានផ្លូវការបានឱ្យដឹងថាអ្នករៀបចំយុទ្ធសាស្រ្តក្រុម Barcelona រូបនេះនឹងអាចត្រូវបានចូលវួមក្នុងក្រុមវិញនាសប្ដាហ៍ក្រោយ បើឆាប់បំផុត៕


ដោយ៖ ម៉ូកាប្រភពពី៖ k14