រាត្រីផ្ដាច់ព្រ័ត្រនៃការប្រកួតបវរកញ្ញាចក្រវាឡឆ្នាំ ២០១២ ទើបត្រូវបានបញ្ចប់កាលពីប៉ុន្មានម៉ោងមុននេះ ជាមួយនឹងលទ្ធផល ៖ ស្រីស្អាតមកពីសាធារណរដ្ឋ ឆែក នាង Tereza Fajksova បានក្លាយជាបវរកញ្ញាចក្រវាឡនៃឆ្នាំនេះ។បវរកញ្ញា Tereza Fajksova បានក្លាយជាចំណុចកណ្ដាលនៃការចាប់អារម្មណ៍។ ប៉ុន្ដែ នាងហាក់ដូចជាមានការភ្ញាក់ផ្អើលជាមួយនឹងលទ្ធផលនេះ។
Tereza Fajksova ឆ្នាំនេះ មានអាយុ ២៣ឆ្នាំ គឺជាតារាបង្ហាញម៉ូដដ៏មានឈ្មោះល្បីនៅសាធារណរដ្ឋឆែក។ នៅក្នុងការប្រកួតបវរកញ្ញាចក្រវាឡឆ្នាំនេះ ថ្វីបើមានរឿងអាស្រូវមួយចំនួន ប៉ុន្ដែ វាត្រូវបានគេយល់ថា មានភាពយុត្តិធម៌ អាចទទួលយកបានទាំងអស់គ្នា។
សូមទស្សនារូបភាពមួយចំនួនដូចខាងក្រោម ៖
ដោយ ៖ សីហាប្រភព ៖ k14