ព័ត៌មានអន្តរជាតិ ៖ ក្មេងៗ​មកពីជុំវិញពិភពលោក ពីទឹកដីសន្តិភាព នៃទីក្រុង ឡុងដ៍ ប្រទេសអង់ គ្លេស ក៏ដូចជា រដ្ឋធានីវ៉ាស៊ិនតោន សហរដ្ឋអាមេរិក     រហូត  ដល់ទឹកដី ពោរពេញ​ ទៅដោយភ្លើង សង្គ្រាម តំបន់ Donetsk ឬ Damascus ត្រូវបានសាកសួរ អោយក្រុមការងារ សារព័ត៌មាន អ័រតេនូវ សំនួរដ៏សាមញ្ញ មួយ នោះគឺ ៖ តើអ្វីទៅជាសង្គ្រាម? ។    ខាងក្រោមនេះ គឺជាការលើកឡើង តាម រយៈការចោទសំណួរខាងដើមនេះផ្ទាល់តែម្តង ។

/

វ័យ ៤​ ឆ្នាំ នាងតូច Eila Zecevic-John លាន់មាត់អោយដឹងថា សង្គ្រាម? នាងខ្ញុំ មិនធ្លាប់បានលឺ ពាក្យចម្លែកមួយនេះ ពីមុនមកនោះទេ ។ ដោយឡែ​ក មានវត្តមានដូចគ្នា ពីទីក្រុងឡុងដ៍ក្មេងប្រុស តូចដែលមានឈ្មោះថា Louis Zelevich-John វ័យ ៧ ឆ្នាំ​នោះ អោយដឹងថាសង្គ្រាមគឺជាការប្រយុទ្ធ វាយប្រហារ ប្រទេសមួយផ្សេងទៀត ខណៈ Savva មានវ័យ ៧ ឆ្នាំដូចគ្នានោះ ឆ្លើយអោយដឹងថា ៖ សង្គ្រាម គឺជាការសម្លាប់មនុស្ស ទៅវិញទៅមក ។ ច្រើនជាងនេះ​ទៅទៀត ស្តីពីនិយមន័យក្មេងតូច ទៅលើ ពាក្យថា សង្គ្រាមនោះ តោះតាមដានឃ្លីបខាងក្រោមនេះ ទាំងអស់គ្នា ៖

ប្រែសម្រួល ៖ កុសល

ប្រភព ៖​ អ័រតេ