ថៃ ៖ កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០១៨ នេះ នាង Taew Natapohn បានចូលរួមធ្វើសន្និស្និទ្ធកាសែតនៅក្នុងមន្ទីរពេទ្យ Julalongkorn ហើយក៏បានសាកសួរអំពីការប្រៀបធៀបរវាងរឿង ព្រះម៉ែនាគី និងរឿង បុព្វេសន្និវាស ផងដែរ ។
តារាស្រីវ័យ ២៩ និយាយថា នាងក៏ដឹងដែរថា នឹងមានការប្រៀបធៀបរឿងទាំងពីរជាមួយគ្នា ប៉ុន្តែខ្លួនក៏សូមសម្តែងនូវការត្រេកអរចំពោះភាពជោគជ័យ ក៏ដូចជាតារាសម្តែងប្រុសស្រី ដែលសម្តែងក្នុងរឿង បុព្វេសន្និវាស ។ វាគឺជាឧទាហរណ៍ដ៏ល្អណាស់សម្រាប់ពួកយើងដែលត្រូវរៀនសូត្រ ដើម្បីភាពជោគជ័យក្នុងរឿងដ្រាម៉ា ។ នាង Taew Natapohn បញ្ជាក់ ។

អ្វីដែលជាសម្ពាធរបស់ នាង Taew Natapohn នោះគឺរឿងថ្មីរបស់ខ្លួនដែលមានចំនងជើងថា Neung Dao Fah Diew និងត្រូវចាក់បញ្ចាំងលើកញ្ចាក់ទូរទស្សន៍បន្ទាប់ពីរឿង បុព្វេសន្និវាស ដូច្នេះហើយវាពិតជាអាស្រ័យទៅលើអ្នកទស្សនាចូលចិត្តរឿងរបស់នាងឬអត់ ៕


រឿង ព្រះម៉ែនាគី នាង Taew Natapohn Tameeruks





តួឯកក្នុងរឿង បុព្វេសន្និវាស លោក Pope thanawat និងនាង Bella ranee
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaistarnews