ថៃ ៖ តារាសម្តែងថៃជើងចាស់នាង Anne Thongprasom បានស្រលាញ់គ្នាជាមួយនិងមិត្តប្រុសរបស់នាងគឺ លោក Ae Tinpun Thunthinirun ជាង ១០ កន្លងទៅហើយ ប៉ុន្តែអ្នកទាំងពីរនៅមិនទាន់បានរៀបការនៅឡើយទេ ។ 

នាង Anne Thongprasom ជាអ្នកសម្តែងផងនិងដឹកនាំរឿងផង ហើយថ្មីៗនេះ តារាស្រីវ័យ ៤០ ទើបតែបញ្ចប់ការថតរឿង ស្នេហ៍ប្រែកាយ ដែលមាននាង Yaya និង Nadech ជាតួឯកប្រុសស្រីក្នុងរឿងនោះ ។ 

តួស្រីក្នុងរឿង ស្នេហាអនឡាញ រូបនេះថា ពេលនេះនាងមានពេលទំនេរពីការងារច្រើន ប៉ុន្តែនាងនៅមិនទាន់បាននិយាយជាមួយនិងមិត្តប្រុសរឿងរៀបការនៅឡើយទេ ។ តារាស្រីរូបនេះបន្តទៀតថា សង្សារវ័យចំណាស់របស់នាងត្រៀមខ្លួនរួចជាស្រេចហើយរឿងរៀបការ ប៉ុន្តែចំពោះនាងនៅមិនទាន់ចង់នោះទេ ៕

/

/

/

/

/

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar