កូរ៉េ ៖ ក្រុមតារាចម្រៀងកូរ៉េ ដែលមានសមាជិកចំនួន ៤ នាក់គឺក្រុម miss A បានប្រកាសបំបែកក្រុមជាផ្លូវការហើយ​ កាលពីពេលថ្មីៗនេះ ។ 

ខណៈពេលដែលព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលមួយនេះបានចុះផ្សាយនៅលើគេហទំព័រជាច្រើនរបស់ប្រទេសកូរ៉េ បានធ្វើឲ្យអ្នកគាំទ្រមិនសប្បាយចិត្តជាខ្លាំង បន្ទាប់ពីក្រុមសំណព្វចិត្តរបស់ខ្លួន បានចែកផ្លូវគ្នាដើរបែបនេះ ។ 

ប្រភពដដែលបានបន្ថែមទៀតថា នាង Jia និង Min បានចាកចេញពីផលិតកម្ម JYP Entertainment តាំងពីមិនទាន់ប្រកាសបំបែកក្រុមមកម្ល៉េះ ហើយពេលនេះគឺជាការប្រកាសផ្លូវការហើយ ។ 

/

សូមចូលរួមសោកស្តាយផងចំពោះអ្នកគាំទ្ររបស់ក្រុមតារាចម្រៀង miss A សម្រាប់ដំណឹងដ៏គួរឲ្យសោកសៅមួយនេះ ៕

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ allkpop