ព័ត៌មានកំសាន្ត ៖ បុរសសង្ហាទើបតែពេញកំលោះឈ្មោះថា សុវត្ថិ មុន្នីវណ្ណ ដែលអ្នករាល់គ្នាស្គាល់ថា ជាកូនប្រុសច្បងរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ពិតជាបានធ្វើឲ្យមហាជនខកចិត្តយ៉ាងខ្លាំងក្រោយពីដឹងថា នារីម្នាក់ដែលលោកបានថតជាមួយគឺជាគូស្នេហ៍របស់លោក ។ 

ជាការពិតណាស់ សុវត្ថិ មុន្នីវណ្ណ គឺជាបុរសសង្ហា ដូច្នេះហើយវាគឺជារឿងធម្មតាទេ​ដែលមានមនុស្សស្រីស្រលាញ់និងចូលចិត្តរូបលោកដូច្នេះ ។ ដោយសារតែរូបរាងសង្ហាពោរពេញទៅដោយមន្តស្នេហ៍របស់ សុវត្ថិ មុន្នីវណ្ណ បានធ្វើឲ្យមហាជនខកចិត្តយ៉ាងខ្លាំងក្រោយបានដឹងថា នារីម្នាក់ដែលបានថតជាមួយនិងលោក ដែលនាងមានគណនី Facebook ថា Sour Kea បានបង្ហោះរូបថតប្រហែលជា ២ សន្លឹកជាមួយនិង សុវត្ថិ មុន្នីវណ្ណ ទើបធ្វើឲ្យអ្នកនិយមលេងអិនធឺណិតនាំគ្នាចែកចាយ ហើយអ្នកដែល Crush សុវត្ថិ មុន្នីវណ្ណ ក៏ខកចិត្តមិនស្ទើរក្រោយពីបានដឹងថា បុរសសង្ហារូបនេះមានម្ចាស់ចិត្តរួចទៅហើយដែរ ។

គួរបញ្ជាក់ឲ្យដឹងថា សុវត្ថិ មុន្នីវណ្ណ មិនត្រឹមតែមានរូបរាងសង្ហានោះទេ លោកថែមទាំងមានទេពកោសល្យខាងផ្នែកសិល្បៈមិនតិចជាងឪពុករបស់លោកឡើយ ៕

/

/

/

/

 

/

/

ដោយ ៖ គន្ធា

ប្រភព ៖ FB