ថៃ ៖ នាង Pear Pitchapa គឺជាតារាសម្តែងដ៏អស្ចារ្យមួយរូប ហើយថ្មីៗនេះនាងបានបង្ហាញនូវទេពកោសល្យដ៏អស្ចារ្យ ក្នុងរឿងភាគថ្មីដែលមានចំណងជើងថា Krong Karm ។ ទទ្ទឹមនឹងនេះផងដែរ មានហ្វេនៗជាច្រើនប្រហែលជាចង់ដឹងរឿងរ៉ាវខ្លះៗដែលទាក់ទងទៅនឹងតួកូនប្រសារស្រីទីពីររូបនេះហើយ ។
១. Pear Pitchapa កើតថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ១៩៩២ ។
២. នាងចាប់ផ្តើមធ្វើការងារនៅក្នុងវង្វង់សិល្បៈ ដោយការចុះកុងត្រាជាមួយនិងខាងអាជិនសុី
៣. មុនពេលចុះកុងត្រាជាមួយខាងអាជិនសុី Pear បានសម្តែងជាតួស្រីម្នាក់ក្នុងរឿង Ban Tuek Kam: Methawee ។

៤. ការងារដំបូងរបស់នាងគឺផ្សព្វផ្សាយពាណិជ្ជកម្មឲ្យគ្រឿងសម្អាងល្បីឈ្មោះមួយ ។
៥. មិនត្រឹមតែប៉ុណ្ណោះ នាងបានសម្តែងក្នុង MV ចម្រៀង Pood Mai Kauy Took របស់ AB Normal ។
៦. មួយវិញទៀតតារាស្រីរូបនេះក៏បានសម្តែងជាមួយនិងលោក Pope Thanawat ក្នុងបទ Rueng Jing Rueng Sood Tai របស់ Dome Jaruwat ។
៧. ក្នុងឆ្នាំ ២០១២ Pear ក៏បានបង្ហាញមុខក្នុងរឿងរបស់ Club Friday The Series 2 ។
៨. ក្នុងឆ្នាំ ២០១៣ នាងក៏បានសម្តែងក្នុងរឿង Poo Dee E-San របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ ។
៩. និងចុងក្រោយបង្អស់គឺលេចក្នុងរឿង Krong Kam ដែលមាននាង Bella ranee និងលោក James Jirayu ជាតួឯក ៕





ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaiupdate