រថយន្ត Lexus GS350 គឺជាប្រភេទរថយន្តដ៏ប្រណិត ដែលត្រូវផលិតឡើងយ៉ាងទំនើប និង ស្រស់ស្អាតជាងរថយន្ត Lexus GS300 ទាំងរូបរាងខាងក្នុង និងក្រៅ​ ផ្លាស់ប្តូរថ្មីទាំងស្រុង និងបានបន្ថែមនូវប្រព័ន្ធបច្ចេកវិជ្ជាចុងក្រោយ នៅខាងក្នុង  ដើម្បីបន្ថែមភាពងាយស្រួល និង ពង្រឹងប្រព័ន្ធការពារកាន់តែប្រសើរឡើងសំរាប់អតិថិជន។

រថយន្ត Lexus GS350 ម៉ូដែលថ្មី ឆ្នាំ២០១៤ ត្រូវបានរចនាម៉ូដ និង តុបតែងឡើង កាន់តែមានភាពទាក់ទាញជាងម៉ូដែលមុនៗ ដោយបានធ្វើការផ្លាស់ប្តូរនូវ អំពូលបំភ្លឹផ្លូវខាងមុខ និង ខាងក្រោយថ្មី និង បានបំពាក់នូវបំពង់ផ្សែងស៊ីមាំងភ្លោះពីរ ដ៏ស្រស់ស្អាត នៅខាងក្រោយរថយន្ត អមជាមួយនឹងសំបកកង់ស្ពត ធន់មាំស្វិត អាចបើកបរបានគ្រប់ស្ថានភាពផ្លូវជិតឆ្ងាយប្រកបដោយសុវត្ថិភាពខ្ពស់និង ពោរពេញទៅដោយផាសុខភាព។

ជាពិសេសរថយន្ត Lexus GS350 ម៉ូដែលថ្មី ឆ្នាំ២០១៤ ដ៏ប្រណិតនេះត្រូវបំពាក់ជាមួយនឹងម៉ាស៊ីន៦ មានកម្លាំងម៉ាស៊ីន ៣,៥  លេខអូតូ ​មាន ៨លេខ  មានបំពាក់ប្រព័ន្ធ ​Bluetooth  នៅខាងក្នុង និងមានតម្លៃ ៤៧,៧០០ដុល្លារ នៅអាមេរិក៕

សូមទស្សនា​ រូបភាព ខាងក្រោម

/

/

/

/

/

/

/

/

/

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ edmunds