មេក្រុម Super Junior គឺ Leeteuk បានចាកចេញពីក្រុមដើម្បីទៅបំពេញកាតាព្វកិច្ចទាហានរបស់ខ្លួនដែលគ្រប់គ្នាត្រូវតែធ្វើមិនអាចប្រកែកបាន។
នាព្រឹកថ្ងៃទី ៣០ តុលានេះ Leeteuk បានកាត់សក់ខ្លីដើម្បីចូលជាកងកម្លាំងទាហានជាមួយ Rainដែលកំពុងចាំគេនៅបន្ទាយ មិនត្រឹមតែប៉ុណ្ណោះក៏មានប្រិយមិត្តជាច្រើនបានមកហែហមជូនដំណើរគេផងដែរដែលសុទ្ធសឹងតែជាប្រិយមិត្តនារីៗ។
ចាប់ពីថ្ងៃនេះទៅគឺត្រូវអវត្តមាន Leeteuk ម្នាក់ទៀតហើយខណៈដែល SJ កាលពីមុនមានសមាជិកជិត ១៥ នាក់ហើយដោយសារតែកាតព្វកិច្ចយោធាបានបណ្ដាលអោយក្រុមនេះកាន់តែខើចទៅៗតែយ៉ាងណាពួកគេនៅតែជាក្រុមមួយដែលមានប្រជាប្រិយភាពជាងគេនៅ Kpop ខណៈដែលក្រុមចាស់ៗដទៃៗដូចជា 2PM 2AM ត្រូវបានរំសាយ ហើយ TVXQ នៅសល់តែ ២ នាក់៕








ដោយ៖ ម៉ូកាប្រភពពី៖ K14