ជាថ្មីម្តងទៀត Beyonce ត្រូវបានអ្នកគាំទ្រស្លាប់រស់របស់នាង គ្រប់គ្រងអារម្មណ៍មិនបានហើយធ្វើអំពើដែលមិនគួរអោយជឿ ក្នុងពេលសំដែងសារជាថ្មីទៀតហើយ ។ ម្តងនេះ នាងភ័យស្ទើរលស់ព្រលឹង ដោយសារតែអ្នកគាំទ្រម្នាក់នោះ ។
នៅក្នុងកម្មវិធីប្រគំតន្រ្តី Rock in Rio Festival ប្រទេស Brazil តារាចំរៀង Beyonce ក៏មានវត្តមាននៅទីនោះដើម្បីសំដែងផងដែរ ។ ក្នុងពេលដែល Beyonce សំដែងបទ Irreplaceable នោះនាងបានដើរទៅចំហៀងឆាក ដើម្បីអោនទៅចាប់ដៃជាមួយទស្សនិកជន ។ រំពេចនោះមានបុរសម្នាក់បានពោបមកលើឆាក អោបនាងហើយ ទាញនាងចុះពីលើឆាក តែនាងទប់ជំហរបាន ហើយអ្នកការពារសន្តិសុខក៏ស្ទុះមកជួយនាងទាន់ ។បើទោះបីជាត្រូវគេទាញក៏ដោយ ក៏នាងមិនខឹងដែរ ហើយពេលដែលនាងច្រៀងចប់ នាងក៏បានសួរទៅបុរសនោះថាឈ្មោះអ្វី ហើយពេលដែលទទួលចំលើយហើយ នាងក៏ឆ្លើយតបថា អរគុណសំរាប់ការគាំទ្រ និងការស្រឡាញ់ ទៅបុរសនោះ ធ្វើអោយទស្សនិកជនស្រែកហ៊ោរកញ្ជ្រៀវជាខ្លាំង ដើម្បីគាំទ្រនាង ៕
ដោយ ៖ លីលីប្រភព ៖ youtube