បាត់ដំបងៈ បុរសពោះម៉ាយប្រពន្ធរត់ចោល និងស្រ្តីមេម៉ាយកូន ៣បានរួមរ័ក ដោយព្រមព្រៀងគ្នា បានជា បន្តបន្ទាប់ តាំងពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ សម្រេច៤ដង នៅចំណុចផ្ទះខាងស្រី ក្នុងភូមិព្រៃព្រាល ឃុំឃ្លាំង មាស ស្រុកបវេល លុះចុងក្រោយពេលម្តាយឃើញ បង្ខំឲ្យកូនប្តឹងសមត្ថកិច្ចចាប់ខ្លួនកាលពីវេលាម៉ោង៤ រសៀល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៣ បញ្ជូនមកស្នងការ នគរបាលខេត្ត នៅរសៀលថ្ងៃទី២៩ ខែសីហា ដើម្បីចាត់ការតាមច្បាប់ ។
លោកវរសេនីយ៍ត្រី អឿម ទិត្យ អធិការនគរបាល ស្រុកបវេល បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ច ឃាត់ខ្លួនមានឈ្មោះ សា វុទ្ធី ភេទប្រុស អាយុ ៣៨ឆ្នាំ ប្រពន្ធរត់ចោលរស់នៅម្នាក់ឯង មុខរបរ កម្មករស៊ី ឈ្នួលគេ តាមភូមិ មានទីលំនៅ ភូមិព្រៃព្រាល ឃុំឃ្លាំងមាស ស្រុកបវេល។ ចំណែកស្រ្តីមេម៉ាយប្តីស្លាប់មាន អាយុ ៣៣ឆ្នាំ មានកូនតូចៗ ៣នាក់ក្នុងបន្ទុក មុខរបរ ធ្វើស្រែ រស់នៅភូមិជាមួយគ្នាខាងលើ ។
លោកវរសេនីយ៍ត្រី អឿម ទិត្យ បានបញ្ជាក់ថា យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ដោយចោទថា បុរសពោះម៉ាយបានចាប់រំលោភខ្លួនជាបន្តបន្ទាប់ បានសម្រេច៤ដងរួចមកលោកបានឲ្យកម្លាំងចុះធ្វើការ ឃាត់ខ្លួនជនសង្ស័យ យកមកសាកសួរនៅអធិការនគរបាលស្រុក ។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយនាងបានសម្រេចចំនួន៤ដង ពិតប្រាកដ មែន ខណៈក្រោយពេលផឹកស៊ីរួចនៅផ្ទះខាងស្រី ដោយបានព្រមព្រៀងគ្នាគ្មានការបង្ខិតបង្ខំនោះទេ តែ ដោយម្តាយ និងបងប្អូនខាងស្រីបានឃើញ ក៏បានបង្ខំឲ្យនាងដាក់ពាក្យបណ្តឹង ទៅសមត្ថកិច្ច ឲ្យចាប់ខ្លួន ចាត់ការតាមច្បាប់ ដោយមិនបាន ទាមទារសំណងអ្វីឡើយ ។ ជនសង្ស័យបានឆ្លើយទៀតថា ខណៈពេល រួមភេទជាមួយនាងម្តងៗ នាងបានចាប់ឱប និង ឡើងជិះខ្លួនមុន ព្រមទាំងសរសើរថាប្រដាប់បងធំទៀត ផង។
យោងតាមពាក្យបណ្តឹង របស់ជនរងគ្រោះ និង ចម្លើយសារភាព របស់ជនសង្ស័យរួចមក លោកអធិការស្រុកបានបញ្ជាឲ្យកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនខ្លួនទៅស្នងការខេត្តនៅរសៀលថ្ងៃទី២៩ ខែសីហា ដើម្បីចាត់ការបន្តតាមច្បាប់ ។
លោក សេង លុច នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានបញ្ជាក់ថា យោងតាមសំណុំរឿង របស់លោកអធិការស្រុកបវេល រួមនឹងជនសង្ស័យម្នាក់ ដែលបានបញ្ជូនមកស្នងការខេត្ត នៅរសៀលថ្ងៃទី ២៩ ខែសីហា រួចមកការិយាល័យជំនាញបានបញ្ជូនបន្ត ទៅតុលាការខេត្ត នៅព្រឹកថ្ងៃទី៣០ ខែសីហានេះ ដើម្បីចាត់ការតាមច្បាប់ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល