ស្ទើរតែមិនគួរអោយជឿ ៖ ចោរចិត្តសឿង ជាលទ្ធផល ត្រូវបានប៉ូលីសធ្វើការចាប់ឃាត់ខ្លួនពោលគឺ រយៈពេល ១៥ នាទីក្រោយ បន្ទាប់ពីគេបង្ហោះជា ខមមិនឡកឡឺយ ដាក់ទំព័រប៉ូលីសនៅក្នុងបណ្តាញទំនាក់ទំនងសង្គមយក្ស ហ្វេសប៊ុក ដោយនៅក្នុងនោះ គេ ខមមិន ឌឺថា ៖ បើខ្លាំងណាស់ ចាប់ខ្ញុំអោយបានទៅ ។

គួរបញ្ជាក់ផងដែរថា ជនសង្ស័យជាចោរធ្លាប់លួចរថយន្តដល់ទៅ ១៧ គ្រឿងនៅក្នុងសហគមន៍មួយកន្លែង កាលពីថ្ងៃអាទិត្យនេះ មានឈ្មោះថា Rolando Lozano ។ យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែលនេះ អះអាងបន្ថែមអោយដឹងថា ករណីខាងលើ បានកើតឡើងនៅក្នុងរដ្ឋ តិចសាស់ សហរដ្ឋអាមេរិក ។


ជាលទ្ធផល បន្ទាប់ពីមានកិច្ចសហប្រតិការជាមួយនឹងសហគមន៍ផ្ទាល់ ក៏ដូចជា ធ្វើការតាមដានស៊ើបអង្កេតនោះ រយៈពេលត្រឹមតែ ១៥ នាទីក្រោយ ជនជាប់ចោទ ក៏ត្រូវបានមន្រ្តីប៉ូលីសធ្វើការចាប់ឃាត់ខ្លួនបានតែម្តង។ អ្វីដែលជាភាពភ្ញាក់ផ្អើល និងមិននឹកស្មានដល់នោះគឺថា ក្រុមមនុស្សដែលជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានផ្អើលនាំគ្នាចុច Like ដល់ទៅ ១,០៩៥ Like និង ចែករំលែកដល់ទៅ ៣២០ ចែករំលែក ជាមួយនឹងការ ខមមិន ឆ្លើយតបពីសំណាក់មន្រ្តីប៉ូលីសទៅវិញថា ៖ អរគុណចំពោះកិច្ចសហប្រតិបត្តការពីសហគមន៍មូលដ្ឋាន ជាលទ្ធផល ចោរចិត្តសឿង ត្រូវបានចាប់ឃាត់ខ្លួនហើយ៕
ប្រែសម្រួល ៖ កុសលប្រភព ៖ huffingtonpost