សម្រស់  គឺជាពិតសំខាន់ណាស់ សំរាប់ស្រ្តីគ្រប់រូប ដើម្បីទទួលបាននូវ ភាពជឿជាក់ និងភាពទាក់ទាញ ពីមនុស្សនៅជុំវិញខ្លួន។ ខាងក្រោមនេះ ជាប្រភេទផ្លែឈើ ដែលអាចជួយ ថែរក្សា ស្បែកមុខ និង កំចាត់មុន លើផ្ទៃមុខរបស់អ្នក៖

width=456

១/ ផ្លែប៉ម ជាប្រភេទអាហារ ដែលសម្បូរណ៍ទៅសារធាតុ និង វីតាមីន   ជាច្រើនប្រភេទដែលជួយទៅចិញ្ចឹមស្បែកមុខ របស់អ្នក    ឱ្យស្រស់ស្អាត   មានសំនើម។   ជាពិសេសសូមទទួលទានទាំងសម្រក ដោយសារតែ សម្រកប៉ម   ក៏មានផ្ទុកនូវ វីតាមីន  ជាច្រើននិង មានផលប្រយោជន៍ សំរាប់ចិញ្ចឹមស្បែកមុខ។

២/ ផ្លែល្ហុង មានផ្ទុកនូវសារធាតុ អង់ហ្សីម ដែលមានតួនាទី យ៉ាងសំខាន់ ក្នុង ជួសជុលកោសិកាស្បែក ចាស់ៗ និង ធ្វើស្បែកមុខ នៅក្មេងវ័យ ជានិច្ច។

៣/ ទឹកក្រូចឆ្មា ជាឱសថ ដ៏សក្តិសិទ្ធិ សំរាប់ព្យាបាលមុខ កើតមុន   គ្រាន់តែ   យកទឹកក្រូចឆ្មា លាប នៅលើផ្ទៃមុខ កន្លែងណា ដែលកើតមុន ទុករយៈពេល ១០ ទៅ ១៥នាទីរួចលាងសំអាត មុខចេញ នឹងសាប៊ូសំអាតមុខ ជាការស្រេច៕

ដោយ៖ វណ្ណៈប្រភព៖ fruitsinfo