Antonio Valencia ជឿជាក់ទៅលើមិត្តរួមក្រុមរបស់ខ្លួន Rafael ថាការហ្វឹកហាត់នឹងសន្ទុះនៃការលេងរបស់គេពិតជាមានភាពរីកចំរើនយ៉ាងអស្ចារ្យធ្វើអោយ Valencia មានអារម្មណ៍ថាបើ Rafael នៅតែបន្តក្នុងក្រុម Manchester United នោះគេអាចនឹងក្លាយទៅជាខ្សែរបំរើស្តាំដ៏ល្អម្នាក់ក្នុងពិភពលោក ។កីឡាករ Rafael បានក្លាយជាកីឡាករមួយដ៏សំខាន់របស់ Manchester United សំរាប់រដូវកាលនេះ ដែលធ្វើអោយ Manchester United ឈ្នះ ១៥ ពិន្ទុដាច់ក្នុងតារាងរបស់ PremierLeague ។ Valencia បានកត់សំគាល់ទៅលើ Rafael ជានិច្ចក្នុងរយះពេលប៉ុន្មានខែចុងក្រោយនេះអាចនិយាយបានថាវាពិតជាខ្លាំងក្លាណាស់ បើយើងគិតក្នុងកំរិតនៃការខិតខំប្រឹងប្រែងរបស់ Rafael ។ ចំណែក Valencia ផ្ទាល់មិនសូវបានជាចូលលេងប៉ុន្មានទេព្រោះតែមានបញ្ហាជាមួយរបួសធ្វើអោយគេអន់ចិត្តជាខ្លាំង ។Valencia សង្ឃឹមថាគេនឹងអាចចូលលេងបានវិញដូចធម្មតា លេងបានកាន់តែច្រើនកាន់តែល្អ ៕
ដោយ ៖ កុសលប្រភព ៖ skysports