បន្ទាប់ពី Britney Spears ស្តេចស្រីនៃចំរៀង Pop បានបាត់មុខពី ពិភពចំរៀងជាយូរមកហើយនោះ ថ្ងៃនេះនាងបានត្រឡប់មកវិញ ជាមួយនឹងវីដេអូចំរៀងមួយបទ សំរាប់រឿង Smurf 2 ដែលជារឿងថ្មី ចាប់បញ្ចាំងក្នុងពេលឆាប់ៗនេះ ។

/វីដេអូចំរៀងមានចំណងជើងថា Ohh La La ជាបទចំរៀងសំរាប់រឿអ Smurf 2 ។ ក្នុងវីដេអូគេឃើញ Britney Spears កំពុងតែអង្គុយមើលកុនរឿង Smurf 2 នេះជាមួយនិងកូនៗទាំង ២របស់នាងគឺ Sean (៧ឆ្នាំ) និង Jayden(៦ឆ្នាំ) ។ បន្ទាប់មកតាធ្មប់ដែលនៅក្នុងរឿងនោះ បានប្រើខ្សែតីវេទមន្ត នាយកនាងមកចូលក្នុងកុនតែម្តង ។ Camnews សុំនាំអារម្មណ៍ទស្សនិកជនទៅទស្សនាវីដេអូចំរៀងមួយនេះ ទាំងអស់គ្នា ៕

 

ដោយ ៖ លីលីប្រភព ៖ celebuzz