ថ្មីៗនេះ ក្រុមហ៊ុនទូរស័ព្ទកូរ៉េខាងត្បូង បានបញ្ចេញស្មាតហ្វូនថ្មី ដែលស្ថិតក្នុងស្រឡាយ OPtimus L III គឺ L80 នៅប្រទេសឥណ្ឌូនេស៊ី។ ដូចទៅនឹងព័ត៌មានចចាមអារ៉ាម ដែល​បាន​លេច​ឮមុននេះ LG L80 គឺជា phablet ប្រភេទមធ្យម ដែលមានអេក្រង់ IPS 5 inch រីសូលូសឹន WVGA មានឈីប Dual-Core 1,2 Ghz និង RAM 1GB។

/

LG L80 គឺជា phablet ប្រភេទមធ្យម ដែលមានអេក្រង់ 5 inch របស់ LG និងមានតម្លៃ ១៥៥អឺរ៉ូ ។

 

ទូរ​ស័ព្ទ​ LG L80 បំពាក់អង្គចងចាំក្នុងម៉ាស៊ីន 4 GB និងអាចបន្ថែមអង្គចងចាំខាងក្រៅ តាមរយៈ microSD ។ ផ្នែកខាងក្រោយរបស់វា មានកាមេរ៉ា 5 Mpx ជាមួយភ្លើង flash LED ចំណែកថ្ម មានថាមពល 2.540 mAh ។

/

ប្រភពព័ត៌មាន ឱ្យដឹងថា LG L80 ដំណើរការដោយប្រព័ន្ធប្រតិបត្តិ Android 4.4 KitKat ជាមួយអ៊ីនធឺរហ្វេស Optimus និងមុខងារ Knock Code ដែលត្រូវបានអភិវឌ្ឍផ្ទាល់ដោយក្រុមហ៊ុន LG ។

/

/

/

/

ស្មាតហ្វូន LG L80 មានពណ៌ចំនួន ២ សម្រាប់ជ្រើសរើស គឺខ្មៅ និង ស ព្រមទាំងអាចដាក់បានស៊ីម ២ ហើយវាត្រូវបានលក់ក្នុងតម្លៃ ១៥៥អឺរ៉ូ ស្មើ​នឹង​ ២១៥ ដុល្លារអាមេរិក (ប្រហែល ៨៦១០០០រៀល) ។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ GsmArena