កំសាន្ត ៖ ប្រិយមិត្តដែលតាមដានខ្សែភាពយន្តហុងកុងភាគច្រើនប្រាកដជាធ្លាប់បានទស្សនា Storm ស៊េរី ហើយដែលនេះជាខ្សែភាពយន្តបន្តពី “L Storm” វគ្គទី៣ដែលបានចេញនៅក្នុងកំឡុងឆ្នាំ ២០១៨។ ដោយឡែក “P Storm” ដែលជាខ្សែភាពយន្តទី៤ ក្នុង Storm ស៊េរីនិយាយពីការស៊ើអង្កេតក្ដីពីក្រុមប្រឆាំងអំពើពុករលួយ ICAC ដើម្បីស្វែងរកពីការសូកប៉ាន់ឆ្មាំគុកពីអ្នកទោស។ ដោយត្រូវរកភាពយុត្តិធម៌ លោក William ដែលសម្ដែងដោយ Louis Koo ត្រូវបន្លំខ្លួនធ្វើជាអ្នកទោសហើយបញ្ជូនទៅកាន់ពន្ធធនាគារដើម្បីបន្តស៊ើរឿងក្ដីសម្ងាត់ទាក់ទងទៅនឹងឆ្មាំគុកដែលទទួលលុយខុសច្បាប់នេះ។ អ្វីដែលពិសេសនោះគឺខ្សែភាពយន្តនេះត្រូវបានចូលរួមសម្ដែងដោយតារាភាពយន្តហុងកុងល្បីៗដូចជាលោក Louis Koo លោក Raymond Lam លោក Kevin Cheng (ដែលត្រូវបានស្គាល់រហ័សនាមថាលោកមេធាវីឡ នៅក្នុងរឿង “មេធាវីចិត្តធម៌”) និងលោក Gordon Lam សុទ្ធតែជាតួឯកហុងកុងល្បីៗដែលប្រិយមិត្តធ្លាប់បានស្គាល់តាមរយៈខ្សែភាពយន្តភាគហុងកុង។ ដោយឡែកការបំបែកក្ដីមួយនេះមិនមែនងាយស្រួលនោះឡើយគឺត្រូវឆ្លងកាត់ឧបសគ្គជាច្រើនដូចជាត្រូវធ្វើជាជនបង្កប់ដ៏ល្អឥតខ្ចោះដើម្បីកុំមានមនុស្សសង្ស័យ។ មិនត្រឹមតែប៉ុណ្ណោះក៏មានរួមបញ្ចូលនូវឈុតឆាកវាយប្រយុទ្ធយ៉ាងជក់ចិត្តផងដែរ។ តើលោក William និងក្រុមភ្នាក់ងារប្រឆាំងអំពើពុករលួយ ICAC អាចបំបែកសំណុំរឿងក្ដីមួយនេះបានក្នុងវគ្គនេះបានដែរទេ? ទាំងអស់នេះមាននៅក្នុងខ្សែភាពយន្តហុងកុង “P Storm” ដែលកំពុងចាក់បញ្ចាំងក្នុងគ្រប់រោងភាពយន្តហើយ កុំភ្លេចមកទស្សនាទាំងអស់គ្នា។

/

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕

/

/

/

/

/

/

/

/

ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited