ក្រុម​អ្នកជំនាញការ​យល់ថា មនុស្ស​ដែលមាន​ស្ដង់ដា​សីលធម៌​ខ្ពស់ ប្រព្រឹត្ត​ត្រឹមត្រូវ​នៅពេល​ព្រឹក ងាយ​នឹង​និយាយ​កុហក​ច្រើន នៅពេល​ល្ងាច។

ក្រុម​អ្នកស្រាវជ្រាវ​នៃ​សកល​វិទ្យាល័យ Harvard ថ្មីៗ បាន​បញ្ចេញ​ទិន្នន័យ​មួយ​បង្ហាញថា ម៉ោង​ដំបូង​ៗនៃ​ពេល​ល្ងាច គឺជា​វេលា​ដែល​មនុស្ស​ជាច្រើន និយាយ​កុហក បោកប្រាស់​បំផុត។ ដើម្បី​បាន​ចម្លើយ​ក្នុងការ​ស្រាវជ្រាវ​នេះ អ្នកជំនាញការ​ត្រូវធ្វើ​ការពិសោធ​ទៅលើ​អ្នកស្ម័គ្រចិត្ត។ អ្នក​ស្រាវ​​ជ្រាវ បាន​បង្ហាញ​​រូបមន្ដ​មួយចំនួនផ្សេងៗគ្នា ដោយមាន​សញ្ញា​ចុច​ជាច្រើន​នៅលើ​អេក្រង់​កុំព្យូទ័រ ហើយ​ស្នើឱ្យ​អ្នកស្ម័គ្រចិត្ត ពិនិត្យមើល ថា​តើ ខាងឆ្វេង ឬ​ស្ដាំ ដែលមាន​សញ្ញា​ចុង​ច្រើន​ជាង។នៅពេល​អ្នកស្ម័គ្រចិត្ត ឆ្លើយ​ត្រូវ ពួកគេ​នឹង​ទទួលបាន​ប្រាក់ ជំនួស​ឱ្យ​ការសរសើរ ប៉ុន្ដែ ក្រុម​​អ្នក​ស្រាវ​ជ្រាវ បាន​និយាយតិចៗថា អ្នកស្ម័គ្រចិត្ត​នឹង​ទទួលបាន​ប្រាក់​ច្រើនជាង​នេះ ប្រសិន​ជ្រើស​រើស​​ចម្លើយ​ថា ខាងស្ដាំ​មាន​សញ្ញា​ចុច​ច្រើនជាង។

/

យោងទៅលើ​មូលដ្ឋាន​នេះ អ្នកស្រាវជ្រាវ អាច​ពិនិត្យ និង​កត់សម្គាល់​ទៅលើ​ឥរិយាបទ ក៏ដូចជា​ចម្លើយ​របស់​អ្នកស្ម័គ្រចិត្ត។ លទ្ធផល បាន​បង្ហាញថា ធៀប​ទៅនឹង​ការពិសោធ​ពេលព្រឹក អ្នក​ស្ម័គ្រចិត្ដ​ដែល​បាន​ចូលរួម​ពិសោធ​នៅពេល​បន្ទាប់ពី​ថ្ងៃត្រង់ ឬ​ដើម​រសៀល ជ្រើសរើស​ចម្លើយ​ខាងស្ដាំ​ច្រើនជាង បើទោះជា​ពួកគេ​ដឹង​ច្បាស់​ថា សញ្ញា​ចុច​នៅ​ខាងឆ្វេង​ច្រើនជាង​ក៏ដោយ។នៅក្នុង​ការពិសោធ លើក​ទី​ពីរ អ្នកស្ម័គ្រចិត្ត ត្រូវបាន​ស្នើឱ្យ​បន្ថែម​អក្សរ​ដើម្បី​បំពេញ​ពាក្យ - ral និង e --- c - ដើម្បី​បង្កើតជា​ពាក្យ​មានន័យ និង​មាន​ទំនាក់ទំនង​នឹង​គ្នា។ លទ្ធផល​នៅពេល​ព្រឹក បង្ហាញ​ថា ភាគច្រើន​អ្នក​ស្ម័គ្រចិត្ដ បំពេញ​ទៅជា​ពាក្យ moral និង ethical (មានន័យ​ដូចគ្នា គឺ​សីលធម៌ និង​គុណធម៌) ។ ចំណែក​លទ្ធផល​នៅពេល​ល្ងាច បង្ហាញថា ភាគច្រើន​ពួកគេ​ជ្រើសរើស​យកពាក្យ coral (ផ្កា​ថ្ន) និង effect (លទ្ធផល)។តាមរយៈ​ការស្រាវជ្រាវ​នេះ អ្នកជំនាញការ​យល់ថា មាន​ភាពខុសគ្នា​យ៉ាងច្បាស់ រវាង​លទ្ធផល​នៃ​ការពិសោធ ពេលព្រឹក និង​ពេល​ល្ងាច។ អ្នកស្រាវជ្រាវ​ជឿថា អ្នក​ដែលមាន​ស្ដង់ដា​សីលធម៌​ខ្ពស់ និង​ប្រ​ព្រឹ​ត្ដ​ត្រឹមត្រូវ​នៅពេល​ព្រឹក គឺ​ងាយ​នឹងត្រូវ​ប​ង្វ​ក់ នៅពេល​ល្ងាច។ ចំណែក​អ្នក​ដែល​មិន​ខ្វល់​អំពី​សីលធម៌ ឬ​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ ដោយ​មិន​មានការ​ខ្មាស់អៀន គឺ​ងាយ​នឹង​ត្រូវគេ​កុហក នៅពេល​ល្ងាច។បណ្ឌិត Maryam Kouchaki ជា​អ្នកស្រាវជ្រាវ​ម្នាក់ បានឱ្យដឹងថា ៖ “ពិតជា​មិនល្អ​សោះ មនុស្ស​ដែល​ស្មោះត្រង់​បំផុត ឬ​មិនមាន​សកម្មភាព​ប្រាស់ចាគ​សីលធម៌ បែរជា​ងាយ​នឹង​ផ្ដេកផ្ដួល បង្កបញ្ហា​​អវិជ្ជ​មាន​នៅពេល​ល្ងាច​ទៅវិញ” ។ លោកស្រី Maryam Kouchaki បន្ដថា ការរកឃើញ​នេះ នឹង​ជួយ​ដល់​អ្នកដឹកនាំ​ក្រុមហ៊ុន ស្ថាប័ន​នានា មានការ​យកចិត្តទុកដាក់​ទៅលើ​ឥរិយាបទ សកម្មភាព​របស់​បុគ្គ​លិ​ក និង​អតិថិជន ក្នុង​ម៉ោង​ធ្វើការ នៅពេល​ល្ងាច។

 

អត្ថបទ​សំខាន់ៗ​គួរ​ចាប់​អារម្មណ៍ ៖

ស្ពានខ្ពស់ជាងគេបំផុត លើពិភពលោក នៅប្រទេសបារាំង

បុរសឥណ្ឌាខ្ជិលរួមភេទបំផុត ក្រូអាតពូកែបំផុត ខណៈ អង់គ្លេសរួមភេទ ចម្លែកៗបំផុត

វិធីសង្គ្រោះជីវិតបន្ទាន់ នៅពេលជួបគ្រោះថ្នាក់ រថយន្ដធ្លាក់ចូលទឹកជ្រៅ

 ប្រែ​សម្រួល​ដោយ ៖ តារាប្រភព ៖ Forbes