អាមេរិក៖ តាមការអោយដឹងពីគេហទំព័រ guinnessworldrecords ដែលបានចុះផ្សាយកាលពីម្សិលមិញនេះថា លោកយាយម្នាក់ដែលមានអាយុ ១១៥ ឆ្នាំត្រូវបានគេគិតថា ជាមនុស្សដែលមានវ័យចំណាស់ជាងគេ លើពិភពលោក នេះបើគិតត្រឹមថ្ងៃទី ០៥ ធ្នូ ២០១២។
លោកយាយ Dina Manfredini កើតនៅថ្ងៃទី ០៤មេសា ឆ្នាំ ១៨៩៧នៅរដ្ឋLowa សហរដ្ឋអាមេរិក។ តែក្រោយមក គាត់ក៏បានផ្លាស់ទីលំនៅ ទៅតាមប្ដីរបស់គាត់គឺ Riccardo Manfredini នៅឯប្រទេសអ៊ីតាលី។
លោកយាយ Dina Manfredini
លោកយាយបាននិយាយថា គាត់អាចមានអាយុវែងបែបនេះ គឺដោយសារគាត់ជាមនុស្សឧស្សាហ៍ធ្វើការងារ ចូលចិត្ដហាត់ប្រាណ បរិភោគបន្លែ ផ្លែឈើ និងការពនិត្យសុខភាពជាមួយវេជ្ជបណ្ឌិតញឹកញ៉ាប់។
គួរបញ្ចាក់ផងដែរថា ការដែលលោកយាយអាចចុះក្នុងសៀវភៅ Guinness World Records បាន គឺស្របពេលដែល លោកយាយ Besse Cooper មានវ័យ ១១៦ ស្លាប់ថ្ងៃទី ៤ ខែធ្នូ ២០១២។
ដោយ៖ រក្សាប្រភព៖ Guinnessworldrecords