ចិន៖​ បន្ទាប់ពីភ្លៀងធ្លាក់ជាប់ៗគ្នា អស់រយៈពេលជាច្រើនថ្ងៃកន្លងមកនេះ ឃើញថាប្រទេសចិន ទាំងមូលស្ទើរតែគ្រប់ដណ្ដប់ដោយទឹកទាំងអស់។ កម្រិតទឹកភ្លៀង​ ដ៏ច្រើនមហិមានេះបានធ្វើអោយអាជ្ងាធរគ្រប់គ្រងទឹក (Flood Crontrol hydropower) មានការព្រួយបារម្មណ៍យ៉ាងខ្លំាងចំពោះទំនប់ទឹកដ៏ធំទាំងបី​ នៅខេត្ដ Yichang ដែលរងទឹកហូរពីទន្លេ​Yangtze ។នេះបើតាមសេចក្ដីរាយការណ៍ពត៌មាន ក្នុងស្រុកកាលពីថ្ងៃពុធ ម្សិលមិញនេះ។width=459

គួររំឭកផងដែរថា ទំនប់វារីអគ្គីសនីទាំងបី Gorges Dam គឺជាទំនប់ដ៏ធំបំផុតក្នុងពិភពលោក ដែលមានទីតាំង ក្នុងខេត្ដ​ Yichang ហើយត្រូវបាន ទទួលរងនូវកម្រិតទឹកដ៏ច្រើនលើសលប់នៅក្នុងសប្ដាហ៍នេះ ពោលគឺ ៧១,២០០ម៉ែត្រគូប។ កម្រិតទឹកដ៏ច្រើន មិនធ្លាប់មានបែបនេះទើបអាជា្ងធរគ្រប់គ្រងទឹកជំនន់ បានចេញសេចក្កីថ្លែងការមួយ​ដល់ប្រជាពលរដ្ឋទាំង អស់អោយយកចិត្តទុកដាក់ ចំពោះទឹកជំនន់នេះ ដើម្បីកុំអោយមានគ្រោះថ្នាក់ដល់ អាយុជីវិត។width=455បើតាមការអោយដឹងពី ក្រសួងធនធានទឹកចិន បានអោយដឹងថា​ កាលពីថ្ងៃ អង្ការនេះ កម្រិតទឹកនៅទន្លេយ៉ង់សេ គឺមានកម្រិតកម្ពស់ រហូតដល់​ ១៦០ម៉ែត្រឯណ្ណោះ។ គួររំឭកជាថ្មីផងដែរថា​ ដោយសារកម្រិតទឹក ដ៏ច្រើនមិនអាចស្មានទុកបានដូចនេះ រដ្ឋាភិបាលក្រុង​ ប៉េកាំង ក៏បានចេញសេចក្ដីថ្លែងការមួយ ដល់បណ្ដាប្រជាជនទាំងអស់ ដែលមានទីលំនៅជាអចិន្ដ្រៃយ៍ តាមដងទន្លេ អោយយកចិត្តទុកដាក់ ចំពោះគ្រោះមហន្ដរាយនេះ ពោលគឺដើម្បីធានាអោយបាននូវ សុវត្ថិភាពទាំងអស់គ្នា៕

 

ដោយ៖ សារិនប្រភព៖chinadaily