ថ្ងៃនេះPorsche បានផ្គតផ្គង់រូបថតដំបូងស្តីពីគំរូដើមនៃរថយន្តទំនើប plug in 918 Spyderវានឹងត្រូវបានចាប់ផ្តើមផលិតនៅខែកញ្ញាឆ្នាំក្រោយ។
918 Spyder ត្រូវបានPorsche ណែនាំឲស្គាល់នៅឆ្នាំ2010 ក្រោមរូបរាងConcept ទោះបីជាបានបង្ហាញនៅលើដងផ្លូវហើយ ប៉ុន្តែរថយន្តត្រូវបានលាក់បាំងយ៉ាងប្រុងប្រយ័ត្ន ហើយមិនមានព័ត៌មានគ្រប់គ្រាន់ពីផ្ទៃខាងក្រៅដូចVersion ដែលអ្នកបានឃើញខាងក្រោម។ ក្រៅពីនេះ Porsche ក៏បានផ្គត់ផ្គង់ព័ត៌មានបន្ថែមមួយចំនួនទៀតពីរថយន្តទំនើបដែលមានតំលៃ845.000 USD នេះ។
Porsche 918 Spyder ៖
> មានទ្វារពីរ និងកន្លែងអង្គុយពីរ> ម៉ូទ័រអគ្គីសនីរួមផ្សំជាមួយម៉ាស៊ីនសាំង (plug-in hybrid cars)> ក្រប monocoque ជ័រពង្រឹងសរសៃcarbon (CFRP)> ម៉ាស៊ីនសាំងV8, 4.6L, ថាមពល 570 សេស> ម៉ូទ័រអគ្គីសនី80 kW នៅស្នូលខាងមុខនិង90 kW នៅស្នូលខាងក្រោយ> ថ្មLi-ion ថាមពល6,8 kW/h> ការប្រើប្រាស់ឥន្ធនៈ 3លីត្របើកបានចំងាយផ្លូវ100 km> បញ្ចេញឧស្ម័នCO2: 70 gram ក្នុង1km





ដោយ៖ nanoប្រភព៖ tte