មានដែលគិតទេថាអ្នកសុំទានមួយចំនួននៅស្រុកខ្មែរអាចរកបានក្នុងមួយថ្ងៃ ២០ ដុល្លា? មានខ្លះគឺពិតជាអាចរកបានប្រាក់ច្រើនបែបនេះមែន និយាយទៅមនុស្សមួយចំនួនគិតថាមនុស្សដែលមានដៃមានជើងសុខភាពគ្រាន់បើ ហើយដើរសុំទានដូចជា មិនសមនោះទេ មានដៃមានជើងដូចគេដែរប៉ុន្តែ មិនចេះដើររកស៊ីឈ្នួលគេ រកប្រាក់ចិញ្ចឹមក្រពះដូចគេសោះ ហើយមនុស្សបែបនេះភាគច្រើនប្រសិនបើអោយប្រាក់អ្នកសុំទាន ច្រើនតែអោយដល់អ្នក ដែលពិការ។ ប៉ុន្តែអ្នកពិការនេះនៅសហរដ្ឋអាមេរិកឯណោះវិញវាបានក្លាយជារឿងដ៏ហួសចិត្តមួយទៅវិញ។នារីម្នាក់ខាងលើមើលទៅដូចជាពិការជើង ឬបាក់ចង្កេះប៉ុន្តែ អ្វីដែលជាធាតុពិតរបស់នាងនោះពិតជាធ្វើអោយគ្រប់គ្នាបាក់ចង្កេះពិតមែន។ នាងគ្រាន់ជាមនុស្សដូចគេដូចឯងប៉ុណ្ណោះ ប៉ុន្តែរូបដែលលោកអ្នកឃើញនៅខាងលើនេះគឺជាម៉ោងការងាររបស់នាង ដែលនាងជាមនុស្សម្នាក់ដែលធម្មតាៗគេអាចហៅថាអត់ចេះខ្មាស់គេ បន្លំធ្វើជាជនពិការដើរសុំទានគេ។ ចង់ដឹងថាគេធ្វើយ៉ាងណាខ្លះមើលវីដេអូខាងក្រោមនេះបន្តិចទៅ៕
ដោយ៖ ម៉ូកាប្រភពពី៖ smackjuice