ថៃ ៖ ដោយសារតែមនុស្សម្នាក់ៗមានចំណង់ចំណូលមិនដូចគ្នា ដូច្នេះហើយការតុបតែងខ្លួន និងការជ្រើសរើសគ្រឿងលំអរក៏មិនដូចគ្នាដែរ ។
ឥលូវយើងក្រលេកមកមើលចំណង់ចំណូលចិត្តរបស់ កំពូលតារាសម្តែងស្រីនាង Bella ranee វិញម្តងថា តើនាងចូលចិត្តជ្រើសរើសរបស់អ្វីដើម្បីមកលំអរលើខ្លួនប្រាណ ។

យោងតាមកិច្ចសម្ភាស៍ជាមួយនិងអ្នកកាសែតនៅក្នុងប្រទេសថៃបានឲ្យដឹងថា តារាស្រីវ័យ ២៨ ឆ្នាំរូបនេះចូលចិត្តនាឡិកាខ្លាំងណាស់ ដូច្នេះហើយទើបលោក Weir Sukollawat ដែលជាមិត្តប្រុសជូនកាដូនាឡិកាដ៏មានថ្លៃមួយដល់នាង ព្រោះដឹងថា សំណព្វចិត្តចូលចិត្តរបស់នេះ ។ មិនត្រឹមតែប៉ុណ្ណោះ តួស្រីក្នុងរឿង ឧត្តមភរិយា រូបនេះបង្ហើបប្រាប់ថា នាងស្រលាញ់នាឡិកាដែលមិត្តប្រុសទិញឲ្យខ្លាំងណាស់ ៕




ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook