(ភ្នំពេញ)៖ អគ្គិភ័យដែលឆាបឆេះឃ្លាំង ស្តុកអេតចាយ ចំនួន២បន្ទប់ ស្ថិតនៅម្តុំជ្រោះបាត់ស្នេហ៍ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ នាវេលាម៉ោងប្រមាណ១រសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ បានរលត់ទៅវិញទាំងស្រុងហើយ ក្រោយឆេះប្រមាណ៣០នាទី បណ្តាលឲ្យទ្រព្យសម្បត្តិទាំងអស់ ត្រូវបំផ្លាញទាំងស្រុងតែម្តង។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង បានទៅជួយបាញ់ពន្លត់ រយៈពេលប្រមាណ៣០នាទី ភ្លើងបានរលត់ទៅវិញទាំងស្រុង ប៉ុន្តែទំហំនៃការខូចខាតនោះ នៅមិនទាន់ដឹងនៅឡើយទេ ដោយរង់ចាំការការត្រួតពិនិត្យ ពីសមត្ថកិច្ចសិន។ សម្រាប់គ្រោះអគ្គិភ័យមួយនេះ ត្រូវបានសមត្ថកិច្ចប្រាប់ថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

ភ្នាក់ងារបានបន្តថា ម្ចាស់ផ្ទះប្តីមានឈ្មោះ ស៊ិន សុខណា អាយុជិត៣០ឆ្នាំ និងប្រពន្ធមានឈ្មោះ ស្រស់ រដ្ឋា អាយុ២៩ឆ្នាំមានផ្ទៃពោះ និងមានកូនស្រី២នាក់ ។ ជនរងគ្រោះបានជួលបន្ទប់គេចំនួន២បន្ទប់ ដើម្បីស្តុកទុកអេតចាយ ដែលខ្លួនបានដើរទិញប៉ុន្តែនៅពេលនេះ ត្រូវបានភ្លើងឆេះ គ្មានសល់ឡើយដែលធ្វើឲ្យជីវភាពកាន់តែធ្លាក់ធ្ងន់ធ្ងរទៅៗ៕

width=730

width=730

width=730

width=730

width=730

width=730

width=730

width=730

width=730

width=730

width=730

width=730

width=730

 

Posted by Sheet on Wednesday, 27 January 2016

 

 

Posted by Fresh News Photo on Wednesday, 27 January 2016

 

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី