ក្រុមហ៊ុនផលិតទូរស័ព្ទកូរ៉េខាងត្បូង បានជួលក្រុមមួយរាំ flashmob នៅកណ្តាល Times Squareដើម្បីផ្សាយពាណិជ្ជកម្មឲ្យផលិតផលថ្មីរបស់ខ្លួន។

ក្រុម flashmob របស់ Samsung រូមមាន អ្នករាំពាក់អាវ Vest ពណ៌ខ្មៅ ហើយនៅក្រោយខ្នងមានរូបលេខ 4។ ដំបូងពួកគេនាំគ្នារៀបចំផ្គុំជាប្រអប់មួយ ដែលមានខ្លឹមសារ ផ្សាយពាណិជ្ជកម្មពីព្រឹត្តិ-ការណ៍ Unpacked ដែលជិតប្រារព្ធឡើងនៅថ្ងៃទី 14/3 ខាងមុខនេះ របស់ Samsung។ បន្ទាប់ពីទស្សនិកជន នាំគ្នាចោមរោម និងថតរូប វីដេអូទៅលើពួកគេមក ការសម្តែងក៏ចាប់ផ្តើម។

/

ទន្ទឹមនឹងព័ត៌មានផ្លូវការនៅមិនទាន់បង្ហើបឲ្យដឹង ថ្មីៗនេះ មានព័ត៌មានចចាមអារាមមួយចំនួន បានបង្ហោះនូវរូបភាព ក៏ដូចជាវីដេអូ ដែលត្រូវបានគេកំនត់ ចាត់ទុកថាជា Galaxy S IV ជាច្រើនផងដែរ។វីដេអូថ្មីបំផុត បានឲ្យឃើញថា ស្មាតហ្វូននេះមានសំបកធ្វើពីជ័រ ថ្ម 2.600 mAh។ ក្នុងនោះក្រុមហ៊ុន Imagination Technologies ក៏បានបញ្ជាក់ជាផ្លូវការថា Galaxy S IV នឹងប្រើ chip ក្រាហ្វិច PowerVR SGX 544 ។

/

ឈ្មោះហៅនៃឧបករណ៍ថ្មីពី Samsung

សូមទស្សនាវីដេអូ ខាងក្រោមទាំងអស់គ្នា ៖

ដោយ៖ សិលាប្រភព៖ VE