ថៃ ៖ កាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០១៧ តារាសម្តែងថៃ នាង Toey Jarinporn Joonkiat និងប្អូនប្រុសបង្កើតរបស់នាង បានចូលរួមក្នុងកម្មវិធី 3 Zaap ក្នុងនាមជាភ្ញៀវកត្តិយស ។ 

យោងតាមការចុះផ្សាយតាមររយៈគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា ប្អូនប្រុសបង្កើតរបស់តួស្រីក្នុងរឿង រលកជីវិត បានធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកឈាម ធ្វើឲ្យក្រុមគ្រួសាររបស់នាង Toey Jarinporn មានការព្រួយបារម្ភយ៉ាងខ្លាំង ។ 

ខណៈពេលដែលប្អូនប្រុសគេងព្យាបាលខ្លួននៅឯមន្ទីរពេទ្យ តារាស្រីកើតឆ្នាំ ១៩៩០ រូបនេះ ខិតខំប្រឹងប្រែងធ្វើការ ព្រឹក ល្ងាច យប់ សឹងតែគ្មាមពេលសម្រាក ដើម្បីយកលុយបង់ឲ្យមន្ទីរពេទ្យ ។ 

ហើយនៅទីបំផុតការព្យាយាមរបស់តារាស្រីរូបនេះ ក៏បានសម្រេចនិងទទួលបានលទ្ធផលល្អ ព្រោះប្អូនប្រុសរបស់នាងក៏បានជាវិញដូចដើម ។ ពេលនេះលោកមានសុខភាពល្អឡើងវិញហើយ ៕

/

/

/

/

/

/

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar