ស្ទើរតែមិនគួរអោយជឿ​ ៖ យោងតាមអត្ថបទផ្សាយ  ពីគេហទំព័រសារព័ត៌មានបរទេស អាស៊ី កាលពីថ្ងៃទីថ្ងៃទី ១៩ វិច្ឆិកា កន្លងទៅនេះ អោយដឹងថា  ខ្សែអាថ៍វីដេអូគ្រោះថ្នាក់ដ៏រន្ធត់មួយ ត្រូវបានគេយកមកចុះផ្សាយសាជាថ្មី ជាសារក្រើនរំលឹកអោយមានការប្រុងប្រយ័ត្នខ្ពស់ទាំង អ្នកធ្វើដំណើរថ្មើរជើង ទាំងអ្នកបើកបររថយន្តទាំងឡាយ។

គួររំឭកផងដែរថា   ខ្សែអាថ៍វីដេអូនេះ  គឺនិយាយពីសកម្មភាពគ្រោះថ្នាក់មួយ  ថតបានទាំង ស្រុង ពោលគឺ សកម្មភាពគ្រោះថ្នាក់បើកឡាន កើនអ្នកដំណើរថ្មើរជើងជាស្រ្តី  ៣  នាក់ក្នុង នោះ បានស្លាប់បាត់បង់ជីវិតម្នាក់ ខណៈពីរនាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់ ។

width=443

យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែលបន្ថែមថា  បេក្ខភាពវីដេអូមួយនេះ  គេបានឃើញ បង្ហោះចូលទៅក្នុងគេហទំព័រ   យូធូប  ដោយគណនីឈ្មោះ sinektv កាលពីថ្ងៃទី ២៣ កញ្ញាឆ្នាំ ២០១៣ កន្លងទៅ   ជាមួយនឹងសេចក្តីអធិប្យាយអោយដឹងថា  ស្រ្តីជាអ្នកបើកបររថយន្តនិងជាអ្នកបង្កហេតុនោះ   បានច្រឡំជាន់ឈ្នាន់បន្ថែមល្បឿន  ជំនួសអោយជាន់ឈ្នាន់ចាប់ហ្រាំង    ដែលជាចលករជំរុញអោយឡានបើកឡើងទៅលើខឿនផ្លូវដើរ  និង បុកស្រ្តីជាអ្នកថ្មើរជើងទាំង ៣ នាក់តែម្តង    នៅក្នុងនោះ  បានបណ្តាលអោយជនរងគ្រោះម្នាក់ស្លាប់បាត់បង់ជីវិត ។ ខាងក្រោមនេះ ជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖

ប្រែសម្រួល ៖ កុសលប្រភព ៖ អាស៊ីវ័ន