អាម៉េរិក៖ ការប្រកួតបវរកញ្ញាចក្រវាឡឆ្នាំ ២០១៤ លើកទី ៦៣ ធ្វើឡើងនៅក្នុងរដ្ឋ ហ្ល័ររីដា សហរដ្ឋអាមេរិក បានឈានដល់ ទីបញ្ចប់ហើយ នៅក្នុង ថ្ងៃទី២៦ ខែមករា នេះ ដោយ បវរកញ្ញា កូឡុំប៊ី នាង Paulina Vega បានក្លាយជាម្ចាស់មកុដគ្រងតំណែងបវរកញ្ញាឯកចក្រវាឡ (Miss Universe 2014)  ក្នុងចំណោមបវរកញ្ញាមកពី ៨០ប្រទេស។

/

និស្សិតសិក្សាផ្នែកពាណិជ្ជកម្ម វ័យ ២២ឆ្នាំ មកពីកូឡុំប៊ី នាង Paulina Vega បាននិយាយថានេះ គឺជាលើកដំបូង ដែលនាងបានចូលរួម ប្រកួតក្នុង កម្មវិធី Miss Universe  ហើយនាងមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ដែលបានឈ្នះការប្រកួតមួយនេះ។ មិនត្រឹមតែជាម្ចាស់គ្រងតំណែងមកុដបវរកញ្ញាឯកចក្រវាឡ ប៉ុណ្ណោះទេ នាង Paulina Vega ក៏ទទួលបានប្រាក់បៀវត្សរ៍ វីឡាដ៏ល្អប្រណិត មួយនៅក្នុងទីក្រុងញូវយ៉ក ផលិតផលថែរក្សាសម្រស់ និងអាហាររូបករណ៍ពេញមួយឆ្នាំមកពី New York Film Academy។

នៅក្នុងការប្រកួតនោះដែរគេក៏បានរកឃើញអ្នកដែលទទួលបានចំណាង់ថ្នាក់លេខ២ គឺ បវរកញ្ញា អាមេរិក នាង  Nia Sanchez  វ័យ ២៤ឆ្នាំ ចំណែកទី៣ បានទៅលើ បវរកញ្ញា អ៊ុយក្រែន នាង Diana Harkusha ទី៤ បានទៅលើ បវរកញ្ញាមកពីប្រទេសចាម៉ៃកា នាង Kaci Fennell និងទី៥ បានទៅលើ បវរកញ្ញាមកពីហូឡង់ នាង Yasmin Verheijen៕

/

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល