មន្ត្រីប៉ូលិស  បានបញ្ជាឲ្យប្រជាពលរដ្ឋរាប់រយគ្រួសារ  ជម្លៀសខ្លួនចេញ   ពីតំបន់មួយក្នុងប្រទេស Larimer ដែលស្ថិតនៅឆ្ងាយពីភាគខាងជើងនៃរដ្ឋ Coloradoសហរដ្ឋអាមេរិក ដោយសារតែមានភ្លើងឆេះព្រៃ កំពុងតែឆេះយ៉ាងខ្លាំង និង បក់ទៅកាន់តំបន់នោះ។

width=467

ក្រុមអ្នកពន្លត់អគ្គិភ័យ  កំពុងតែប្រឈរមុខនឹងឧបសគ្គ  ក្នុងការស្វែងរកផ្លូវចូលទៅក្នុងព្រៃដើម្បីពន្លត់ភ្លើង   ដោយសារតែភ្លើងឆេះខ្លាំង និង មានផ្សែងច្រើនពេក។ ក្រុមអ្នកពន្លត់អគ្គិភ័យ បានប្រើយន្តហោះ ដើម្បីពន្លត់ភ្លើង  ប៉ុន្តែនៅតែមានមិនអាចពន្លត់ភ្លើងបាននៅឡើយកាលពីល្ងាចថ្ងៃសៅរ៍។ ហើយគេក៏មិនទាន់ដឹងពីមូលហេតុ   ដែលបង្កឲ្យមានភ្លើងឆាបឆេះ នៅឡើយ៕

ដោយ៖  វណ្ណៈប្រភព៖ telegraph