ព័ត៌មានកំសាន្ត ៖ ក្មេងស្រីតូចម្នាក់ដែលអាចរកចំណូលឲ្យរឿង Train To Busan បានយ៉ាងច្រើន និងចាក់បញ្ចាំងដល់ ១៥៦ ប្រទេសឯណោះ អ្នកលោកប្រាកដជាបានស្គាល់រួចមកហើយ ។ 

នាងគឺជាជនជាតិកូរ៉េ ដែលមានអាយុទើបតែ ១០ ឆ្នាំប៉ុណ្ណោះបានធ្វើឲ្យ Fans ជាច្រើនប្រទេសនៅលើពិភពលោក សរសើរមិនដាច់ពីមាត់ជាមួយនិង ទេព្យកោសល្យដ៏ល្អឯករបស់នាង ទាំងការសម្តែងនិងភាពបុិនប្រសប់របស់នាង ។ 

នាងមានឈ្មោះពិតថា Kim Su-an សព្វថ្ងៃនៅបន្តការសិក្សានៅសាលាបឋមសិក្សា Seoul Guui ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត ភាពអស្ចារ្យរបស់ក្មេងស្រីក្នុងរឿង Train To Busan គឺនាងបានឈ្នះពានរង្វាន់ជាច្រើនដង ចំពោះការសម្តែងវ័យក្មេង និងមានទេពកោសល្យដ៏ល្អឯករបស់នាងទាំងវ័យក្មេង ។ 
Kim Su-an មានដុងពីកំណើតក្នុងការសម្តែង និងស្រលាញ់សិល្បៈជាខ្លាំង​ ហើយមុនពេលដែលឆ្លងកាត់មកដល់រឿង Train To Busan នេះ នាងបានសម្តែងរឿង ដល់ទៅជាង ២០ រឿងឯណោះ ។ 
ក្មេងស្រីវ័យ ១០ ឆ្នាំរូបកើតនៅក្នុងថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០០៦ សព្វថ្ងៃមានមុខរបបជាតារាសម្តែងវ័យក្មេងផង និងជាសិស្សសាលាបឋមសិក្សា នៅឯកូរ៉េខាងត្បូងផង ៕
-ចុចអាន ៖ មិនគួរឲ្យជឿ!! រឿង Train to Busan ដែលរកចំណូលបានច្រើនជាងគេនៅ កម្ពុជាត្រូវបានចាក់បញ្ចាំងដល់ទៅ ១៥៦ ប្រទេស
 -ចុចអាន ៖ រឿងថ្មីរបស់លោក Gong Yoo វាយលុកទីផ្សារជាង Train To Busan ទៀត
/
/
/
/
/
/
ដោយ ៖ គន្ធា
ប្រភព ៖ វីគីភីឌៀ