ជប៉ុន៖ ទោះបីជាការងារក្នុងប្រទេសជប៉ុន មានច្រើនសម្រាប់តម្រូវការ យុវជន យុវនារីយ៉ាងណាក្ដី តែយុជន ឬជាពិសេសគឺយុវនារី គឺតែងតែចូលចិត្ដ ធ្វើការប្លែកៗ ទៅតាមចំណង់ចំណូលចិត្ដរបស់ពួកគេ។

ជាក់ស្ដែង របាយការណ៍ស្ដីអំពីការធ្វើជំនួញ និងអាជីវកម្មពាណិជ្ជកម្ម ក្រុងតូក្យូ បានអោយដឹងថា ក្នុងខែ ធ្នូ ឆ្នាំ ២០១២ កន្លងមកនេះ គឺមាននារីស្រស់ស្អាតៗ ប្រមាណជា ១,៣០០ នាក់ បានព្រមមកបំពេញការងារ ជាអ្នកដែលស្លៀកពាក់ខ្លីៗ ហើយបិតនូវនិម្មិតសញ្ញា នៃស្លាករបស់ក្រុមហ៊ុនផ្សេងៗ ដើម្បីផ្សាយពាណិជ្ជកម្មលក់នូវផលិតផលរបស់ក្រុមហ៊ុននោះ។


នារីស្អាតៗ ជាច្រើននាក់ ដែលរស់ក្នុងទីក្រុងតូក្យូ បាននិយាយថា ទោះបីជា ការងារនោះ តម្រូវអោយគេស្លៀកខ្លី និងត្រូវដើរតាមទីសាធារណៈក៏ពិតមែន តែនេះជាការងារមួយដែលសមស្រប ហើយអាចរកប្រាក់បានយ៉ាងស្រួល ទៀតផង។ ពួកគេបន្ដថា វាជាការមួយដែលប្រកបដោយសុចរិត និងទទួលបាន បទពិសោធន៍ច្រើនផងដែរនៅក្នុងសង្គម នោះគឺដោយសារតែពួកគេ បានជួបមនុស្សជាច្រើន នៅតាមទីសារធារណៈជារៀងរាល់ថ្ងៃ៕
ដោយ៖ ណារិន្ទ ប្រភព៖ dailymail