ថៃ ៖​ នាង Warattaya Nilkuha បានលើកយករឿងរៀមច្បងគឺ នាង  Aff Taksaorn មករៀបរ៉ាប់នៅលើគណនីអុិនស្រ្តាក្រាម បន្ទាប់ពីទៅអញ្ជើញតារាស្រីរូបនេះចូលរួមពិធីមង្គលការរបស់នាង នាពេលខាងមុខនេះ ។ 

/

អនាគតកូនក្រមុំនាង Warattaya Nilkuha បានបង្ហោះរូថតជាមួយនិង Aff Taksaorn ព្រមទាំងអនាគស្វាមី ដោយភ្ជាប់មកជាមួយនិងចំណងជើងថា ពួកយើងមានអត្តចរិកមិនដូចគ្នាទេ ហើយអ្នកអាចមើលតាមរយៈថតរូបបាន។ ខ្ញុំមានអារម្មណ៍ល្អគ្រប់ពេលដែលខ្ញុំបានជួបនិងនិយាយជាមួយរៀមច្បង។ ពិតណាស់ការងារមមាញឹកខ្លាំង ដូច្នេះទើបធ្វើឲ្យពួកយើងកម្រមានពេលជួបគ្នា។ Aff Taksaorn តែងតែជួយខ្ញុំក្នុងបំណងល្អ ដូច្នេះហើយទើបមនុស្សជាច្រើនស្រលាញ់នាង ។

/

នាង Warattaya Nilkuha បន្ថែមទៀតថា កាលពីឆ្នាំមុន បង Aff Taksaorn បាននាំខ្ញុំទៅកន្លែងមង្គលការ ហើយពេលនោះគ្មានអ្នកណាដឹងថាខ្ញុំនឹងរៀបការនោះទេ។ ជាងនេះទៅទៀត គ្រប់ពេលដែលបានជួបគ្នា នាងមិនដែលយល់ព្រមឲ្យខ្ញុំប៉ាវនោះទេ ។ 

មិននឹកស្មានថា នាង Warattaya និងអនាគតស្វាមី ស្រលាញ់នាង Aff Taksaorn ខ្លាំងដល់ថ្នាក់នឹង ឬអាចនិយាយបានថា ព្រោះតារាដួងនេះជាមនុស្សល្អ ទើបធ្វើឲ្យអ្នកក្នុងរង្វង់សិល្បៈស្រលាញ់នាងដល់ថ្នាក់នេះ ៕

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate